- Khmernote
- Boostrong
សង្សារគ្នា 4ឆ្នាំ អត់អេតាស៊ីវិល ត្រូវរង្វាន់ប្ដីល្អ ទាសុំបើក2ចំែណកពីប៊ូសស្រ្តងដែរបែកញើសជោគខ្លួន រស់នៅជាមួយគ្នា4ឆ្នាំ មានឈ្មោះត្រឹមជាសង្សារ ស្រាប់តែត្រូវរង្វាន់ប្ដីល្អពីប៊ូសស្រ្តង ស្នើសុំឱ្យក្រុមហ៊ុនបើករង្វាន់គុណនឹង2 ដូចប្ដីប្រពន្ធស្របច្បាប់គេផង។ ម្ចាស់រង្វាន់ប្ដីល្អនេះ បងប្រុសឈ្មោះ ភួង មុងតុង អាយុ55ឆ្នាំ ធ្វើការផ្នែកអនាម័យ និងបងស្រីឈ្មោះ វង ចន្ថា អាយុ 45ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពួកគាត់បានប្រាប់ថា ពួកគាត់រស់នៅជាមួយគ្នា4ឆ្នាំ ចាស់ទុំទាំងសងខាងក៏បានដឹងលឺដែរ គ្រាន់តែគ្មានអេតាស៊ីវិល។ ហើយជាទូទៅចេញពីធ្វើការ ពួកគាត់តែងតែទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំង ស្រាប់តែថ្ងៃនេះមានសំណាង ត្រូវរង្វាន់ប្ដីល្អ 888$ តែក៏ភ័យបែកញើសជោគខ្លួនដែរ
October 25, 2025 - Boostrong
បងប្អូនខ្មែរជួយស៊ែឱ្យអន្តរជាតិបានឃើញផង វីរៈកងទ័ពខ្មែរម្នាក់ទៀតហើយ បានពលីដោយសារផ្សែងពុល។ ខ្មែរនឹងចងចាំនៃការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពទឹកដីរបស់វីរៈកងទ័ពជួរមុខទិសតាថាវ ជា កុលបុត្រ។ Mr. Christ តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារវីរៈកងទ័ពពលី ចំនួន ១២លានរៀល។ គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ដោយកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង១លានកំប៉ុង បរិច្ចាគ១០០០លានរៀល និងធ្វើបុណ្យដ៏ធំឧទ្ទិសកុសលជូនដល់កងទ័ពពលីទៀត។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ! ប៊ូសស្រ្តង ឆ្ងាញ់
October 23, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានអនុញ្ញាតឱ្យលោក MAXIM BEHAR ប្រធានសភាពាណិជ្ជកម្ម និងប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន M3 Communications Group.Inc របស់សាធារណៈរដ្ឋប៊ុលហ្គារី និងប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលជួបសម្តែងការគួរសម និងសិក្សាស្វែងយល់ពិភាក្សាការងារចាំបាច់មួយចំនួន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើបទបង្ហាញអំពីសក្តានុពលដ៏លេចធ្លោរបស់ខេត្ត ដូចជាវិស័យកសិកម្ម វិស័យទេសចរណ៍ វិស័យឧស្សាហកម្ម ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែលជាតំបន់អាទិភាពសម្រាប់ការវិនិយោគបរទេស។ ឯកឧត្តមបានស្វាគមន៍
October 22, 2025 - Boostrong
ចង់ក្លាយជាសេដ្ឋី ទិញប៊ូសស្រ្តងកំប៉ុងថ្មី ព្រោះមាសជិត ១០តម្លឹងឯណោះ ទើបមានស្មើប៊ូសស្រ្តងកំប៉ុងថ្មី ១កំប៉ុង។ ប៊ូសស្រ្តងកំប៉ុងថ្មី ឆ្ងាញ់ រសជាតិដិតជ្រៅ ជាងភេសជ្ជៈប៉ូវកម្លាំងផ្ទះលេខ២។ ប៊ូសស្រ្តងកំប៉ុងថ្មី មានរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល ជាច្រើនរង្វាន់នៅលើទីផ្សារ។ ដូច្នេះបងប្អូនកុំភ្លេចទិញប៊ូសស្រ្តងកំប៉ុងថ្មីនៅជិតផ្ទះ ដើម្បីស្វែងរកសំណាងធំផ្លាស់ប្ដូរជីវភាព។ ជាពិសេស សាកភ្លក្សរសជាតិថ្មីដ៏សែនឆ្ងាញ់ ដែលដិតជ្រៅ ជាប់ចិត្ត មិនអាចមិនភ្លេចបាន និងប៉ូវកម្លាំងភ្លាមៗ។ គួរបញ្ជាក់ផងដែរ ចំពោះលក្ខខណ្ឌរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល គឺអ្នកឈ្នះទទួលបាន១០០លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង ៣០នាក់ បានម្នាក់ ១លានរៀល។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!
October 18, 2025 - Boostrong
មិនជឿ កុំប្រមាថ ចាស់បុរាណពោលថា ឱ្យតែយល់សប្ដិចាប់បានត្រី ដឹងតែមានលាភសំណាងធំចូលផ្ទះ។ ជាក់ស្ដែងដូចអ៊ុស្រីម្នាក់នេះអ៊ីចឹង យល់សប្តិចាប់បានត្រី៣ថ្ងៃជាប់ៗគ្នា ក៏ទទួលបានលាភសំណាងធំចូលផ្ទះ ឈ្នះរង្វាន់ជិត2ពាន់ដុល្លារពីប៊ូសស្រ្តង។ ម្ចាស់រង្វាន់កូនល្អ 888$គុណ2 ឈ្មោះ អៀង អ៊ាម អ្នកភូមិហៅគាត់ យាយឡូយ ដែលជាអ្នកលក់នំបញ្ចុក និងកូនប្រុសឈ្មោះ ប៉ាវ សាអែម ធ្វើការសំណង់ បច្ចុប្បន្នរស់នៅភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង។ អ៊ុស្រីគាត់ប្រាប់ថា គាត់មកពីដកស្មៅនៅស្រែ រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា1កំប៉ុង គាស់ផាច់ ស្រែកផ្អើល ហៅអ្នកភូមិឱ្យមកជួយពិនិត្យក្រវិលកំប៉ុង ទើបដឹងច្បាស់ថា ត្រូវរង្វាន់កូនល្អ
October 16, 2025 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៥០០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។ មុខជំនាញទាំង ១៤ នោះរួមមាន ការងារកំបោរ, ការងារការ៉ូ, ការលាបថ្នាំអគារ, ការដំឡើងពិដាន និងជញ្ជាំងខណ្ឌ, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន,
October 16, 2025 - សេដ្ឋកិច្ច
យោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ខែនៃឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិកមានចំនួនជាង ៩.៥៦៨ ពោលកើនឡើងជាង ២២ភាគរយធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ។ ប្រភពដដែលបន្តថា ក្នុងរយៈពេលនេះកម្ពុជានាំចេញទៅអាម៉េរិក មានចំនួន ៩.២៨៤ លានដុល្លារកើនឡើង ២២ភាគរយ ធៀប នឹងរយៈពេលដូចគ្នាឆ្នាំ ២០២៤ មានចំនួន ៧.៦០៨លានដុល្លារ។រីការនាំចូលពីអាម៉េរិកមានចំនួន ២៨៤ លានដុល្លារ កើនឡើង ៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤ មានចំនួន ប្រមាណ ១៩៣ លានដុល្លារ។ ប្រភេទទំនិញសំខាន់ៗ នៃការនាំចេញរបស់កម្ពុជាទៅកាន់អាម៉េរិក រួមមាន សម្លៀកបំពាក់
October 14, 2025 - សេដ្ឋកិច្ច
ក្រុមហ៊ុនដ៏ធំមួយនៅក្នុងសហគមន៍អឺរ៉ុបមានអាយុកាលជាង ៦០ឆ្នាំ បានបង្ហាញការពេញចិត្តចំពោះអង្ករកម្ពុជា ដែលក្រុមហ៊ុនបានចាប់ផ្តើមទិញអង្ករកម្ពុជានាំចូលទៅទីផ្សារអឺរ៉ុបដំបូងគេ នៅក្នុងឆ្នាំ២០០៩។ នេះបើយោងតាមការការចុះផ្សាយរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ។ តាមរយៈផេកផ្លូវការ សហព័ន្ធស្រូវអង្ករ បានគូសបញ្ជាក់ថា កាលពីថ្ងៃសុក្រ ៣រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអញ្ជើញដឹកនាំសមាជិកចំនួន៦ ក្រុមហ៊ុនជួបពិភាក្សាជាមួយក្រុមហ៊ុន Euricom Group នៅក្រុង Valle
October 13, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រ ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រៀងបន្ទាប់បន្សំ នៅស្រុកបាទី ខេត្តតាកែវ។ បើតាមការបញ្ជាក់នៅលើផេកផ្លូវការ រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រៀងបន្ទាប់បន្សំនេះ មានទំហំទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៣កន្លែង៕ ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
October 13, 2025 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង២២,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល៩ខែដំបូង ឆ្នាំ២០២៤ កើនឡើង១២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែរការនាំចេញទៅកាន់ទីផ្សារអាមេរិកមានការនាំមុខ។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់៤៦,៩ពាន់លានដុល្លារ កើនឡើង១៤,៨ភាគរយ ដោយក្នុងនោះការនាំចូលមានទឹកប្រាក់ចំនួន ២៤,៦ពាន់លានដុល្លារ កើនឡើង១៦,៦ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអាមេរិកមានតម្លៃជាង ៩,២ពាន់លានដុល្លារ កើនឡើង ២២ភាគរយ, ចិនមានតម្លៃជាង ១,១ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧ភាគរយ, និងវៀតណាមមានតម្លៃជាង ២,៩ពាន់លានដុល្លារ កើនឡើង ៧,៨ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។ សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន
October 11, 2025












