ខេត្តតាកែវ ទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រៀងបន្ទាប់បន្សំ ក្នុងទំហំទុន ៥,៣លានដុល្លារអាម៉េរិក
សេដ្ឋកិច្ច October 13, 2025 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគបង្កើតរោងចក្រ ផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រៀងបន្ទាប់បន្សំ នៅស្រុកបាទី ខេត្តតាកែវ។

បើតាមការបញ្ជាក់នៅលើផេកផ្លូវការ រោងចក្រផលិតបរិក្ខារអគ្គិសនីបំភ្លឺ និងគ្រៀងបន្ទាប់បន្សំនេះ មានទំហំទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៥៣កន្លែង៕

ប្រភព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា