Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានចុះកិច្ចព្រមព្រៀងស្តីពី “ភាពជាដៃគូលើការ អភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ” ជាមួយក្រុមហ៊ុន Yamato Green Co.Ltd និងសម្ព័ន្ធសហគមន៍ កសិកម្មកម្ពុជា (CACA) ដើម្បីជំរុញការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃបន្លែសុវត្ថិភាព ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានថ្លែងថា ការចុះកិច្ចព្រមព្រៀង ស្តីពី “ភាពជាដៃគូលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃផលិតកម្ម បន្លែ”នេះនឹងជួយបំពេញនូវ អត្ថប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ក្នុងការកសាងភាពជាដៃគូអភិវឌ្ឍខ្សែសង្វាក់ តម្លៃផលិតកម្មបន្លែ ប្រកបដោយចីរភាព និរន្តរភាព វិបុលភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួលអាកាសធាតុ

    July 9, 2021
  • សេដ្ឋកិច្ច

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តី​ប្រកាស​ព័ត៌មាន​ស្តី​ពី ការ​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ ក្នុង​ដំណាក់កាល​ទី​២ ក្រោម «កម្មវិធី​ជំនួយ​សង្គម​ជា​សាច់ប្រាក់​ក្រោយ​ពេល​បិទ​ខ្ទប់ សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​មានការ​លំបាក​ផ្នែក​ជីវភាព​ ,ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ និង​មានការ​លំបាក​ផ្នែក​ជីវភាព និង​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១» សម្រាប់​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ។ ក្រោម​ការ​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម មាន​កិត្តិយស សូម​ជូនដំណឹង​ដល់​សាធារណជន ជា​ពិសេស​ប្រជាពលរដ្ឋ និង​គ្រួសារ​ប្រជាពលរដ្ឋ​គោលដៅ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ ឱ្យ​បាន​ជ្រាប​ថា

    July 9, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ប្រជាជនថៃនៅទីក្រុងបាងកក បាននាំគ្នាសម្រុកទៅផ្សារទំនើបកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅថ្មីនេះ ដើម្បីទិញស្បៀង និងរបស់របរចាំបាច់ស្តុកទុក ត្រៀមសម្រាប់ការបិទខ្ទប់ដែលអាច​កើតមានឡើង ខណៈស្ថានភាពរីករាលដាលកូវីដ-១៩ កាន់តែអាក្រក់ទៅៗ។ ប្រភពដដែលបានឱ្យដឹងថា ការទិញទំនិញដ៏ស្លន់ស្លោរនេះ បានកើតឡើង ដោយសារសំណើរបស់ក្រសួងសុខាភិបាលសាធារណៈដែលបានថាខេត្តណាដែលស្ថិតនៅក្រោមការគ្រប់គ្រងខ្លាំង និងតឹងរឹងបំផុត នឹងត្រូវបានបិទខ្ទប់ក្នុងរយៈពេល ១៤ ថ្ងៃ។ ជាក់ស្ដែងទីក្រុង Bangkok, ខេត្ត Nonthaburi, Pathum Thani និង Samut Prakan ត្រូវបានចុះបញ្ជីជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងយ៉ាងតឹងរឹងបំផុតចាប់តាំងពីថ្ងៃទី ១៥ ខែឧសភា។ ការចាក់សោរនេះ នឹងត្រូវបានធ្វើឡើង ដូចដែលទៅនឹងការបិទខ្ទប់កាលពីខែមេសាឆ្នាំមុន

    July 9, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់​ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌នៅខេត្តតាកែវ មានសមត្ថភាពអាចផលិតទឹកដោះគោស្រស់ចំនួន១ម៉ឺនលីត្រក្នុងមួយថ្ងៃ ដើម្បីបំពេញសេចក្តីត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា។ លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Fresh Milk Co., Ltd. និងជាប្រតិបត្តិករកសិដ្ឋាន ចិញ្ចឹមគោយកទឹកដោះគិរីសួគ៌បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នកសិដ្ឋានរបស់លោកបាននាំសត្វគោលំដាប់ពិភពលោក សម្រាប់បឺតយកទឹកដោះចំនួនជាង ៧០០ក្បាលហើយ ពីប្រទេសអូស្រ្តាលី មកកាន់កម្ពុជា ដើម្បីចិញ្ចឹមយកទឹកដោះ សម្រាប់ផ្គត់ផ្គង់ទីផ្សារនៅក្នុងប្រទេស ។ ហើយបច្ចុប្បន្នកសិដ្ឋានរបស់លោកអាចផលិតទឹកដោះគោប្រមាណ ១ម៉ឺនលីត្រក្នុងមួយថ្ងៃ ខណៈដែលគោមួយក្បាលអាចបឺតយកទឹកដោះមួយថ្ងៃប្រមាណ ២៤ទៅ ៣០លីត្រ ក្នុងមួយថ្ងៃ ។ លោកបន្តថា ទឹកដោះគោមានឡើងមានចុះទៅតាមបរិមាណគោដែលយើងបឺតទឹកដោះ ឥឡូវយើងផលិតចេញលក់លើទីផ្សារប្រហែល

    July 9, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានមានប្រសាសន៍ថា ក្រសួងកសិកម្មមានមហិច្ឆតាក្នុងការធ្វើទំនើបកម្មវិស័យកសិកម្មឱ្យកាន់តែមានភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា ។ ការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្តម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ជ.វ.ប.ន) តាមប្រព័ន្ធអនឡាញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ ដឹកនាំដោយ ឯកឧត្តមកិតិ្តសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា

    July 9, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា អាជ្ញាធរថៃគ្រោងយកចំណតថ្មី (terminal) នៃអាកាសយានដ្ឋានដ៏ធំរបស់ខ្លួន ធ្វើជាមន្ទីរពេទ្យសម្រាប់ដាក់អ្នកជំងឺកូវីដ-១៩ ដោយសារការកើនឡើងនៃការឆ្លង។ អាកាសយានដ្ឋានថៃ Plc ដែល ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិ សុវណ្ណភូមិ ត្រូវបានស្នើសុំឱ្យផ្លាស់ប្ដូរចំណត ដែលទើបតែសាងសង់ថ្មី ទៅជាកន្លែងសម្រាប់អ្នកជំងឺកូវីដ បន្ទប់ពេទ្យ និងជាកន្លែងថែទាំ និងព្យាបាលអ្នកជំងឺដែលមានរោគសញ្ញាស្រាលនិងមធ្យម ដោយដំណាក់កាលដំបូងនឹងត្រូវរៀបចំគ្រែសម្រាប់អ្នកជំងឺយ៉ាងតិច ៥០០០គ្រែ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីល្ងាចថ្ងៃអង្គារ។ លោក Kumnuan Ungchusak អ្នកជំនាញផ្នែករោគរាតត្បាតនិងជាទីប្រឹក្សាក្រសួងសុខាភិបាលបាននិយាយនៅក្នុងសិក្ខាសាលាមួយកាលពីសប្តាហ៍មុនថា អគារសុខាភិបាលពេញអស់ហើយ ខណៈការស្លាប់អាចកើនឡើងទ្វេដងនៅខែសីហាប្រសិនបើការផ្ទុះនេះមិនអន់ថយ ដោយករណីភាគច្រើនបានឆ្លងពីទីក្រុងបាងកក ដែលនៅតែបន្តរាយការណ៍អំពីការឆ្លង និងការស្លាប់ច្រើនបំផុតក្នុងមួយថ្ងៃៗ។ ជាមួយគ្នានេះលោកស្រី Apisamai

    July 8, 2021
  • សេដ្ឋកិច្ច

    មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម​បានប្រកាសកាលពីពេលថ្មីៗថា ទីក្រុងហូជីមិញ នឹងមិនខ្វះស្បៀងឡើយ ខណៈការស្តុកស្បៀងអាហារច្រើនជាង ១២០,០០០ តោន ដែលចំនួននេះកើនឡើង ៣ដងនៃបរិមាណធម្មតា ដើម្បីធានាថាតម្រូវការរបស់អ្នកប្រើប្រាស់ត្រូវបានបំពេញយ៉ាងពេញលេញ។ លោក Nguyen Nguyen Phuong អនុប្រធានមន្ទីរកាលពីថ្ងៃពុធ បានសារភាពថា ផ្សារលក់ដុំទាំងបីក្នុងក្រុងបានបិទទ្វារ ប៉ុន្មានថ្ងៃមុនបន្ទាប់ពីការឆ្លងវីរុសកូវីដ-១៩ ត្រូវបានរកឃើញនៅទីនោះ ហើយបរិមាណទំនិញប្រចាំថ្ងៃដែលផ្គត់ផ្គង់នៅក្នុងទីផ្សារបានធ្លាក់ចុះដល់ ៤,៥០០-៥,០០០ តោន ពី ៦,០០០​ ទៅ ៨,០០០ តោន។ ប៉ុន្តែទោះជាយ៉ាងណាក្ដី អនុប្រធានរូបនេះ ធានាថាការធ្លាក់ចុះនេះត្រឹមតែបណ្ដោះអាសន្នប៉ុណ្ណោះ ដោយលោកបានចង្អុលបង្ហាញថា ទីក្រុងហូជីមិញត្រូវការទំនិញប្រហែល ៥,០០០-៦,០០០ តោនក្នុងមួយថ្ងៃ

    July 8, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អាជ្ញាធររាជធានីភ្នំពេញ បាននិងកំពុងធ្វើការជួសជុលផ្លូវនិងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល ហៅផ្លូវ២០០៤ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅរដូវវស្សា ។ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងជួសជុលផ្លូវនឹងដាក់បណ្ដាញលូនៅតាមបណ្ដោយផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុលហៅ(ផ្លូវ២០០៤) និងការដាក់លូជាច្រើនខ្សែទៀត នៅទីតាំងនេះផងដែរ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនិងការដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀង។ មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា កំណាត់ផ្លូវសម្ដេចចៅហ្វាវាំង គង់ សំអុល(ផ្លូវ២០០៤) ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ពេលនេះបាននិងកំពុងធ្វើការជួសជុល ដោយចាក់បេតុងឆ្អឹងដែក កម្រាស់២តឹក ចាប់ពីផ្លូវលេខ២៧១ រហូតដល់អតីតបញ្ជរបង់ប្រាក់ មានប្រវែង២០៩ម៉ែត្រនិងទទឹង ពី ១៨ម៉ែត្រទៅ២០ម៉ែត្រ ស្ថិតក្នុងមូលដ្ឋានខណ្ឌសែន សុខ ។ ជាមួយនឹងការជួសជុលកំណាត់ផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានការដាក់ប្រព័ន្ធលូ បង្ហូរទឹកទំហំ

    July 8, 2021
  • សេដ្ឋកិច្ច

    យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថាប្រទេសវៀតណាមបាននាំចេញនូវគ្រាប់ជីវឥន្ធនៈ​ (fuel pellets) ប្រមាណ ៣.២ លានតោននៃប្រភេទផ្សេងៗ គ្នាកាលពីឆ្នាំមុន ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសនាំចេញផលិតផលធំលំដាប់ទី ២ លើពិភពលោក។ សមាគមផលិតឈើនិងព្រៃឈើវៀតណាម (VIFOREST) ​​បានរាយការណ៍ថា ផលិតរបស់វៀតណាមភាគច្រើនត្រូវបាននាំចេញទៅប្រទេសជប៉ុននិងសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ការបញ្ចូលសម្រាប់ផលិតកម្មថាមពលកំដៅ។ គ្រាប់ជីវឥន្ធនៈ​ (Pellets) គឹជាឥន្ធនៈជីវម៉ាស់ ដែលជាទូទៅផលិតចេញពីកាកសំណល់ឈើដូចជា កំទេចឈើ សំណល់រឹង និងកាកសំណល់កសិកម្ម ឧទាហរណ៍អង្កាម ដំណាំពោត ដំឡូងមី និងដំណាំកាហ្វេ។ ការនាំចេញគ្រាប់ជីវឥន្ធនៈនេះ បានកើនឡើងដល់ ៣.២ លានតោន ក្នុងឆ្នាំ២០២០ ពីចំនួន ១៧៥.៥

    July 8, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមកសិកម្មឈ្លាសវៃ បានកែច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរចំនួន ៣ប្រភេទ ជួយសម្រាលកម្លាំងពលកម្មរបស់ប្រជាកសិករ និងកាត់បន្ថយការចំណាយ។ លោក សាន ប៊ុនីកា ប្រធានសមាគមកសិកម្មឈ្លាសវៃ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ដោយទទួលបានការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមកសិកម្មឈ្លាសវៃបានកែច្នៃបង្កើតឧបករណ៍ដាំគ្រាប់ស្រូវជាជួរចំនួន ៣ប្រភេទ ដែលជាកម្មសិទ្ធិបញ្ញារបស់កូនខ្មែរ គឺអង្គរ អង្គរតូច និងអង្គរធំ។ ឧបករណ៍អង្គរគឺជាប្រភេទរទេះ អូសពីក្រោយគោយន្តទូទៅ , ឧបករណ៍អង្គរតូច គឺប្រើប្រាស់សម្រាប់គោយន្តបត់បែនលឿន និងឧបករណ៍អង្គរធំ គឺប្រើប្រាស់ជាមួយត្រាក់ទ័រ សម្រាប់បំពេញតម្រូវការរបស់កសិករ ក្នុងការសាបព្រោះគ្រាប់ជាជួរ ជំនួសកំលាំងពលកម្មមនុស្ស, បង្កើនល្បឿននៃការដាំដុះ, កាត់បន្ថយបរិមាណគ្រាប់ពូជ, ធ្វើឱ្យដំណាំលូតលាស់ល្អ ជាពិសេសទទួលបានទិន្នផលខ្ពស់ ។ លោកបានបន្តថា

    July 8, 2021