- Khmernote
- សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានសម្រេចអនុម័តគម្រោងវិនិយោគថ្មី ១៣ សរុបទុនវិនិយោគប្រមាណ ៤៧៥លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋរាប់ម៉ឺនកន្លែង នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនដែលគម្រោងវិនិយោគតាំងនៅ។ ក្នុងនោះផងដែរ ខេត្តកំពង់ស្ពឺ ដែលជាខេត្តដ៏មានសក្ដានុពលមួយ ទទួលបានគម្រោងវិនិយោគចំនួន ៤ ដូចខាងក្រោម៖ ១-“CONCH KT CEMENT (PHNOM PENH) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតស៊ីម៉ង់តិ៍ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមនោរម្យ ឃុំហោមសំណង់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ២៥៨លានដុល្លារអាម៉េរិក
August 25, 2023 - អាជីវកម្ម
ទីក្រុងភ្នំពេញ នឹងមានសណ្ឋាគារថ្នាក់ផ្កាយ ៥ ថ្មីមួយទៀត រះនៅកណ្ដាលក្រុងដែលនឹងជួយបង្កើនសម្រស់ រួមទាំងសោភណ្ឌភាពក្រុងឱ្យកាត់តែស្រស់ស្អាត។ យោងតាមការចេញផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ បានឱ្យថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជូនក្រុមហ៊ុន “KHOU TOWER CO., LTD” លើគម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ២៣៧បន្ទប់។ (រូបតំណាង) CDC បានឱ្យដឹងទៀតថា គម្រោងសាងសង់ខាងលើ មានទីតាំងវិនិយោគស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស (៩៣) កែងផ្លូវលេខ ៨៨
August 25, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត ១០០%ក៏ពិតមែន ប៉ុន្តែបានប្រសើរជាងស្ថានភាព៤ទៅ៥ឆ្នាំមុនច្រើន។ គួរជម្រាបថា នាល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបន្តការងារក្រៅផ្លូវការជាមួយកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ដើម្បីបង្កើនការស្វែងយល់អំពីជីវិតរស់នៅប្រចាំថ្ងៃ ក្រោយពេលចប់ម៉ោងការងាររបកម្មករនិយោជិត ក៏ដូចជាអ្នករស់នៅតាមបន្ទប់ជួល។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កម្មករ-កម្មការិនីភាគច្រើនមិនបានស្គាល់លោកជាអ្នកណាទេ
August 25, 2023 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នំអន្សមជ្រូកឆ្ងាញ់ប្រចាំតំបន់ នៅខេត្តស្ទឹងត្រែង ត្រូវបានអគ្គលេខាធិការដ្ឋានភូមិមួយផលិតផលមួយ ចងក្រងជាសមាជិកចលនាភូមិមួយផលិតផលមួយ ដើម្បីលើកគុណតម្លៃផលិតផល និងបានរក្សានូវ មរតកដូនតាផង។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយមានផលិតផលមួយនៅសាលា ខេត្តស្ទឹងត្រែងនាថ្ងៃទី២៤ខែសីហាឆ្នាំ២០២៣ លោក ផល សុជាតិ អគ្គលេខាធិការភូមិមួយផលិតផលមួយ មានប្រសាសន៍ថា៖ ភូមិមួយមានផលិតផលមួយ ជាកតាលីករសំខាន់ក្នុងការជំរុញឱ្យមានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការលើក កម្ពស់ជីវភាពរស់នៅប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានប្រសើរឡើង។ ឯកឧត្តមបន្តថា៖ កត្តាសំខាន់ចំពោះកិច្ចការងារនេះអ្នកពាក់ព័ន្ធទាំងអស់ត្រូវដឹងនិងជំរុញការគិតជាសាកល ជំរុញឱ្យមានការផលិតប្រកបដោយការច្នៃប្រឌិតខ្ពស់រស់រវើក និងជំរុញឱ្យមានការអភិវឌ្ឍធនធានមនុស្សបន្ថែម ។ ឯកឧត្តមលើកឡើងថា ៖ « អ៊ីចឹងថ្ងៃនេះខ្ញុំមកដល់ខេត្តស្ទឹងត្រែងយើងគឺខ្ញុំសង្ឃឹមមុតមាំថា យើងនឹងមានការធ្វើឱ្យមានភាពប្រែប្រួលជាវិជ្ជមានក្នុងកម្រិតណាមួយ ទៅលើការងារជំរុញចលនា ភូមិមួយផលិតផលមួយ
August 24, 2023 - អចលនទ្រព្យ
នៅក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម ទោះបីជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរំពឹងថា ការប្រមូលពន្ធដារនឹងសម្រេចបានដល់ ១០៧.៥%។ អគ្គនាយកដ្ឋានពន្ធដារ ពន្យល់ថា បើយោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារនឹងសម្រេចបានប្រមាណ ១០៧.៥% នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។ ជាមួយគ្នានេះក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ពន្ធ-អាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧,៤៤
August 24, 2023 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)” របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ទីរទេសចរណ៍ខេត្តបាត់ដំបង សូមប្រកាសជ្រើសរើសបេក្ខជន បេក្ខនារីទាំងពីរភេទ ចូលរួមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា លើជំនាញឆុងកាហ្វេ (Barista) សិក្ខាកាមចំនួន ៦០រូប និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (Food and Beverage Services) សិក្ខាកាមចំនួន ៣០រូប ដែលនឹងគ្រោងធ្វើការបណ្តុះបណ្តាលពេញម៉ោងរយៈពេល ៤ខែ ចាប់ពីខែកញ្ញា ដល់ ខែធ្នូ
August 24, 2023 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្រ្តីជំនាញនៃស្ថាប័នពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣នេះ បានប្រជុំពិ ភាក្សាពិគ្រោះយោបល់ជាមួយក្រុមហ៊ុនចិន China Metro ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចូលមកក្រុងសៀមរាប។លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឱ្យដឹងថា គម្រោង ស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចូលមកក្រុង សៀមរាប គឺមានពីជម្រើសដោយមួយស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀត គម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមក ធ្វើការសិក្សាដើមី្បប្រមូលនូវទិន្នន័យនូវរាល់ផលប៉ះពាល់។
August 24, 2023 - សេដ្ឋកិច្ច
វេទិកាការងារ ដែលសហការរៀបចំដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ស្អែកនេះ នឹងនាំយកឱកាសការងារ ៧៩៩ កន្លែង ពីក្រុមហ៊ុនធំៗ ចំនួន១០។ នេះបើយោងតាម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ សម្រាប់ក្រុមហ៊ុនធំៗទាំង ១០នោះរួមមាន៖ ធនាគារ WOORI BANK, ធនាគារ កាថេ យូណៃធីត, ក្រុមហ៊ុន Land & Home, ក្រុមហ៊ុន Forte Life insurance,
August 23, 2023 - Boostrong
វិស័យគុនខ្មែរកាន់តែរីកចម្រើនអស្ចារ្យ ល្បីរន្ទឺកក្រើកមិនឱ្យចាញ់បរទេសឡើយ ប្រកួត៤ ឈ្នះទាំង៤។ អ្នកខ្លាំងគុនខ្មែរបានឡានមុនគេចារជាប្រវត្តិសាស្រ្តគុនខ្មែរ និង ៣រូបទៀត បានម្នាក់ ៤លានរៀល កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក លើសង្វៀន Boostrong Kun Khmer All Star វគ្គ៨។ Boostrong ជួយលើកតម្កើងគុនខ្មែរ បើកការប្រកួតដណ្ដើមឡានខ្លាញ់គោមុនគេបង្អស់ ដោយដាក់លក្ខខណ្ឌ ២ ដើម្បីក្លាយជាម្ចាស់ឡានខ្លាញ់គោ ទី១.ត្រូវតែប្រកួតឱ្យឈ្នះគូប្រកួតអន្តរជាតិ និងទី២.ទទួលបានសារគាំទ្រច្រើនជាងគេ។ ជាលទ្ធផលចប់ការប្រកួត កីឡាករជើងខ្លាំងទាំង ៤រូប រួមមានកីឡាករ រឿង សោភ័ណ្ឌ,
August 23, 2023 - អាជីវកម្ម
ប្រទេសថៃ គំរាមបិទបណ្ដាញសង្គមយក្ស Facebook ពាក់ព័ន្ធទៅនឹងរឿងឆបោកដែលប៉ះពាល់ដល់ប្រជាជនរាប់ម៉ឺននាក់ នេះបើយោងតាមការចុះផ្សាយរបស់ VNExpress កាលពីថ្ងៃទី២១ ខែសីហា កន្លងទៅថ្មីៗនេះ។ លោក Chaiwut Thanakamanusorn រដ្ឋមន្រ្តីនៃក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល របស់ប្រទេសថៃ បានលើកឡើងថា ក្រសួងនឹងស្នើសុំឱ្យតុលាការព្រហ្មទណ្ឌបិទបណ្ដាញសង្គម Facebook របស់ក្រុមហ៊ុន Meta នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ របស់អាស៊ីអាគ្នេយ៍មួយនេះ ប្រសិនបើក្រុមហ៊ុន មិនចាត់ការលើការបោកប្រាស់ដែលប៉ះពាល់ដល់អ្នកប្រើប្រាស់ ២០០,០០០នាក់។ លោក Chaiwut បានប្រាប់សារព័ត៌មានរ៉យទ័រថា “យើងកំពុងស្នើសុំឱ្យតុលាការបិទ Facebook ដោយមិនអនុញ្ញាតឱ្យបណ្ដាញសង្គមនេះផ្តល់សេវាកម្មនៅក្នុងប្រទេសថៃទៀតទេ ប្រសិនបើពួកគេបន្តអនុញ្ញាតឱ្យគេហទំព័រក្លែងក្លាយទាំងនេះបោកបញ្ឆោតអ្នកប្រើប្រាស់តទៅទៀត” ។ ជាមួយគ្នានេះដែរនៅក្នុងសេចក្តីថ្លែងការណ៍មួយ
August 23, 2023












