សិង្ហបុរីបំបែកកំណត់ត្រាក្នុងការលក់អាផាតមិនប្រណិតៗ ជាមួយតម្លៃថ្លៃកប់ពពកដែលមិនធ្លាប់មានក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ
អចលនទ្រព្យ September 23, 2019 Chan Sreyny

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹង ថាការលក់អាផាតមិននៅសិង្ហបុរីដែលមានតម្លៃយ៉ាងតិច ១០ លានដុល្លារសិង្ហបុរី (៧.៣ លានដុល្លារ) បានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ១១ ឆ្នាំដោយសារតម្រូវការកើនឡើងពីមហាសេដ្ឋីចិន ដែលកំពុងស្វែងរកអចលនទ្រព្យដែលមានសុវត្ថិភាព។ ជាមួយគ្នានេះអ្នកពិគ្រោះយោបល់ខាងអចលនទ្រព្យឈ្មោះ OrangeTee & Tie អ្នកវិនិយោគបានចាត់ទុកសិង្ហបុរីជាកោះស្ថេរភាពជាយូរមកហើយ ដែលទាក់ទាញអ្នកមានពីប្រទេសជិតខាងនៅអាស៊ីអាគ្នេយ៍ដែលមិនសូវមានការអភិវឌ្ឍ ក៏ដូចជាអ្នកមានរាប់ពាន់លាននាក់មកពីចិនដីគោក។

ជាក់ស្ដែងក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ ២០១៩ ខុនដូចំនួន ៦៨ បន្ទប់ដែលមានតម្លៃយ៉ាងតិច ១០ លានដុល្លារសិង្ហបុរីត្រូវបានលក់ចេញ ដែលជាចំនួនខ្ពស់បំផុតគិតចាប់តាំងពីអំឡុងឆ្នាំ ២០០៨ មក។ ហើយអាផាតមិនថ្លៃៗ ក្នុងទីតាំងល្អៗ ត្រូវបានទិញដោយជនបរទេសពីព្រោះក្នុងតម្លៃខ្ពស់បែបនេះប្រជាជនជ្រើសរើសទិញអចលនទ្រព្យដែលនៅផ្ទាល់ដីដូចជាបឹងហ្គាឡូ និងវីឡាជាជាងប្រភេទអស់នោះ។ ម្យា៉ងវិញទៀតប្រទេសសិង្ហបុរីមិនអនុញ្ញាតឲ្យជនបរទេសអាចទិញផ្ទះនៅជាន់ផ្ទាល់ដីបានទេ លើកលែងតែអ្នកនៅលើកោះរីសតសេនតូសា៕

អត្ថបទ៖ លីនី