រដ្ឋា​ភិបាលដាក់ចេញវិធានការបន្ថែម ជួយដល់វិស័យឯកជន និងកម្មករ-នយោជិក ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារការរីកដាលនៃជំងឺកូវីដ១៩
សេដ្ឋកិច្ច April 9, 2020 Chan Sreyny

យោងតាមសេចក្ដីប្រកាសព័ត៌មានពី សមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា (GMAC) កាលពីថ្ងទី៨ ខែមេសា បានឲ្យដឹងថា រាជរដ្ឋា​ភិបាលបានសម្រេចដាក់ចេញនូវវិធានការណ៍អន្តរាគមន៍បន្ថែមជុំទី៣ ដើម្បីចូលរួមចំណែកជួយដល់រោងចក្រ សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលជីវភាពរបស់កម្មករ-នយោជិត ដែលកំពុងរងផលបះពាល់ពីការរាតត្បាតពីវីរុសកូវីដ-១៩ ដែលកំពុងបន្តរីករាលនៅលើពិភពលោក។

គួររម្លឹកផងដែរថា ការរីករាលដាលនៃវីរុសនេះ នៅលើពិភពលោកកំពុងបង្កើនផលប៉ះពាល់អវិជ្ជមានមកលើសេដ្ឋកិច្ច និងសង្គមកម្ពុជា ដោយធ្វើឲ្យវិស័យកាត់ដេររងផលប៉ះពាល់យ៉ាងខ្លាំង ខណៈដែលកាលពីមុនបានរងផលប៉ះពាល់ ដោយខ្វះខាតវត្ថុធាតុដើម ប៉ុន្តែបច្ចុប្បន្នប្រឈម​នឹងបញ្ហាមួយទៀតធ្ងន់ធ្ងរជាងមុន គឺមិនមានតម្រូវការទិញពីទីផ្សារធំៗ ដូចជា សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលបង្កឡើងដោយការរាតត្បាពីវីរុស។ ទន្ទឹមនឹងនេះ វិស័យទេសចរណ៍ក៏រងផលប៉ះពាល់កាន់តែខ្លាំងឡើង ដោយសារការភ័យខ្លាចរបស់ប្រជាជន និងការដាក់ចេញនូវវិធានការណ៍របស់រដ្ឋាភិបាលនៃប្រទេសនានា ដែលរឹតត្បិតការធ្វើដំណើរ។

ហេតុដូច្នេះដើម្បីឆ្លើយតបនឹងស្ថានភាពនេះ រដ្ឋា​ភិបាលបានសម្រេចដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមជុំទី៣ ដើម្បីចូលរួមចំណែកជួយដល់រោងចក្រ សហគ្រាស និងអាជីវកម្ម និងជួយដល់កម្មករ-នយោជិត ដែលរៀបរាប់លម្អិតនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោម៖

ប្រភព៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា