ក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាតបង់ប្រាក់រហូតដល់ជាង ១០ ​​លានដុល្លារក្នុងមួយសប្តាហ៍ដោយសារវីរុសកូរ៉ូណា Covid-19
សេដ្ឋកិច្ច February 15, 2020 Chan Sreyny

ក្រុមហ៊ុនវៀតណាមបានខាតបង់ប្រាក់ចំណូល ២០០ ទៅ ២៥០ លានដុង (៨.៦ ទៅ ១០.៨ លានដុល្លារ) ក្នុងមួយប្ដាហ៍ បន្ទាប់ពីបិទជើងហោះហើរទៅប្រទេសចិនដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា Covid-19។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍វៀតណាមបាននិយាយថា ខ្លួនបានផ្អាកការហោះហើរទាំងអស់ (ទាំងទៅនិងមក) ពីចិនដីគោក ចាប់តាំងពីចុងខែមករា ដែលបង្កផលប៉ះពាល់ដោយផ្ទាល់ដល់ភ្ញៀវទេសចរចំនួន ៧ ម៉ឺននាក់រវាងប្រទេសទាំងពីរ ​ខណៈដែលជើងហោះហើរទៅកាន់ប្រទេសចិនមានចំណែកទីផ្សារ ១០% នៃក្រុមហ៊ុនអាកាសចរណ៍វៀតណាម។

បន្ថែមពីនេះក្រុមហ៊ុនក៏បានរាយការណ៍ថា ការរីករាលដាលបានកាត់បន្ថយតម្រូវការសម្រាប់ការធ្វើដំណើរក្នុងស្រុក និងក្រៅស្រុកក្នុងចំណោមអ្នកដំណើរវៀតណាម ដោយចំនួនអ្នកដំណើរនៅក្នុងស្រុករបស់ខ្លួនបានធ្លាក់ចុះ ២០% ទៅ ៣០% ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។ យ៉ាងណាមិញសូមបញ្ជាក់ផងដែរ ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវទេសចរចិនប្រមាណ ៥.៨ លាននាក់កាលពីឆ្នាំមុន ដែលស្មើនឹងមួយភាគបីនៃភ្ញៀវទេសចរបរទេសចំនួន ១៨ លាននាក់៕

ប្រភព៖ e.vnexpress
អត្ថបទ៖ លីនី