មហាសេដ្ឋីហុងកុងទិញកន្លែងចតឡានរាប់លានដុល្លារ ចំពេលមានវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះ
អចលនទ្រព្យ October 25, 2019 Chan Sreyny

ហុងកុង៖ ទីក្រុងហុងកុងអាចនឹងធ្វើដំណើរឆ្ពោះទៅរកការដើរថយក្រោយនៃសេដ្ឋកិច្ចបន្ទាប់ពីការតវ៉ាដ៏ឃោរឃៅរាប់ខែ ប៉ុន្តែនោះមិនបានបញ្ឈប់ពាណិជ្ជករម្នាក់ពីការចំណាយលុយជិត ១ លានដុល្លារអាមេរិក ដើម្បីទិញកន្លែងសម្រាប់ចតរថយន្តឡើយ។ អ្នកជំនួញដែលមានឈ្មោះថា Johnny Cheung Shun-yee បានចំណាយប្រាក់ចំនួន ៧.៦ លានដុល្លារហុងកុង ( ៩៧ លានដុល្លារអាមេរិក ) សម្រាប់កន្លែងចតរថយនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុ។

តម្លៃនេះពិតជាថ្លៃ ដោយសារវាច្រើនជាងប្រាក់ឈ្នួលប្រចាំឆ្នាំជាមធ្យមជាង ៣០​ដង នៅហុងកុង និងប្រហាក់ប្រហែលនឹងតម្លៃ apartment នៅទីក្រុងឡុងដ៍ហើយនៅក្នុងតំបន់ Chelsea ទៀតផង។ ប៉ុន្តែអ្នកជំនួញត្រូវចំណាយនៅក្នុងអាគារ The Center ដែលជាអាគារខ្ពស់ជាងគេលំដាប់ទី ៥ របស់ទីក្រុងដែលបានវាយលុកចំណងជើងនៅខែតុលា កាលពីឆ្នាំ២០១៧ នៅពេលវាក្លាយជាអគារការិយាល័យថ្លៃជាងគេបំផុតនៅលើពិភពលោក បន្ទាប់ពីអ្នកមានបំផុតនៅហុងកុងបានលក់វាក្នុងតម្លៃជាង ៥ ពាន់លានដុល្លារ។ ជាមួយគ្នានេះដែរបើទោះបីជាការទិញនេះចំពេលដែលសេដ្ឋកិច្ចមានវិបត្តិ និងការតវ៉ាប្រឆាំងដែលធ្វើឲ្យទីផ្សារអចលនៈទ្រព្យក្នុងទីក្រុង ជាមួយនឹងតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអចលនៈទ្រព្យធ្លាក់ចុះក្នុងប៉ុន្មានខែថ្មីៗនេះក៏ដោយ ក៏ការទិញនៅតែបន្តកើតឡើង។

យ៉ាងណាមិញលោក Stanley Poon នាយកគ្រប់គ្រងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Centaline បានមានប្រសាសន៍ថា៖ “ ភាគច្រើននៃម្ចាស់ទាំងនោះនៅក្នុងមជ្ឈមណ្ឌលគឺស្ថិតនៅក្នុងហិរញ្ញវត្ថុ ឬ នៅក្នុងអាជីវកម្មដែលមានការរីកចម្រើនខ្ពស់ ដូច្នេះចំពោះពួកគេមិនមែនជារឿងសំខាន់នោះទេ ប្រសិនបើយើងប្រៀបធៀបវាទៅនឹងតម្លៃនៃអគារការិយាល័យដែលពួកគេកាន់កាប់ ” ។ ជាក់ស្ដែងតម្លៃអចលនៈទ្រព្យពាណិជ្ជកម្ម និងលំនៅដ្ឋានត្រូវបានជំរុញដោយការហូរចូលលុយពីវិនិយោគិន និងអ្នកអភិវឌ្ឍន៍ចិនដីគោកដែលមានទ្រព្យស្តុកស្តម្ភ ខណៈពេលដែលការតវ៉ាដ៏យូរអង្វែងនៅក្នុងទីក្រុងភាគច្រើនត្រូវបានផ្ទុះឡើងដោយកំហឹងចំពោះការធ្វើបត្យាប័នរបស់រដ្ឋាភិបាល៕

អត្ថបទ៖ លីនី