- Khmernote
- អាជីវកម្ម
CP All Plc ដែលជាប្រតិបត្តិករហាងងាយស្រួល 7-Eleven នៅតែប្តេជ្ញាបើកហាងថ្មីប្រហែល ៧០០សាខាទៀតនៅឆ្នាំនេះ ជាមួយនឹងការចំណាយដើមទុន ១១.៥ -១២ ពាន់លានបាត បើទោះបីជាមានផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់នៃការរឹតត្បិតជំងឺរាតត្បាតកូវីដ-១៩ក៏ដោយ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្នុងចំណោមការចំណាយសរុប ការពង្រីកហាងត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយប្រហែល ៣.៨ -៤ ពាន់លានបាត ខណៈការជួសជុលហាងដែលមានស្រាប់មានចំនួន ២.៤-២.៥ ពាន់លានបាត។ គួរឱ្យដឹងផងដែរថា CP All ប្រតិបត្តិការហាងចំនួន ១២,៧៤៣កន្លែង ហើយនៅឆមាសទីមួយនៃឆ្នាំនេះ ក្រុមហ៊ុនបានបើកហាងងាយស្រួលថ្មីចំនួន ៣១១សាខា បើប្រៀបធៀបទៅនឹងហាងថ្មីចំនួន
August 21, 2021 - សេដ្ឋកិច្ច
យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន តាមរយៈសារជាសម្លេងបានឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី តាមរយៈគម្រោងមេគង្គ-អូស្រា្តលី បានសម្រេចផ្ដល់ជំនួយ ៦៥លានដុល្លារ ដើម្បីគាំទ្រការស្ដារវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផលរបស់កម្ពុជា ដែលបានប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលី កាលពីថ្ងៃទី១៨ ខែសីហា បញ្ជាក់ថា កម្មវិធីសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) និងឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីគាំទ្រការបង្កើតសួនឧស្សាហកម្មកសិចំណីអាហារ (AIP)។ ជាមួយគ្នានេះ ប្រទេសអូស្រ្តាលី នឹងផ្ដល់ធនធានថ្មី ដើម្បីគាំទ្រកម្ពុជាធ្វើទំនើបកម្មវិស័យកសិកម្ម និងអភិវឌ្ឍឧស្សាហកម្មកែច្នៃកសិផល ដែលជាធាតុសំខាន់នៃយុទ្ធសាស្រ្តស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ។ ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជា ឯកឧត្តម Pablo Kang បានបញ្ជាក់ថា អូស្រ្តាលីគាំទ្រកម្ពុជាលើកិច្ចការមួយចំនួនទៀតដូចជា ការបង្កើតសួនកសិឧស្សាហកម្ម កម្មវិធីពន្លកចំណេះ និងការគាំទ្រដល់កម្ពុជាក្នុងការធ្វើប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន
August 21, 2021 - សេដ្ឋកិច្ច
ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងកសិកម្មបានឱ្យដឹងថា ក្រុមការងារជំនាញក្រសួងកសិកម្មកំពុងបន្តការចរចាជាមួយភាគីចិន ដើម្បីអាចនាំចេញផ្លែមៀនប៉ៃលិនស្រស់បាន ដែលជួយដល់បញ្ហាទីផ្សាររបស់កសិករ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ម្សិលកិញនេះ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ក្រសួងបានស្នើសុំនាំចូលមៀនប៉ៃលិនទៅកាន់ប្រទេសចិន គឺតាំងពីដើមឆ្នាំ២០១៩មកម្ល៉េះ ប៉ុន្តែដោយសារបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យមានការយឺតយ៉ាវបន្តិចបន្តួច ហើយក្រសួងកសិកម្ម ក៏បានធ្វើសំណើតាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឱ្យអគ្គរាជទូតកម្ពុជាជួយទំនាក់ទំនងជាមួយអគ្គរដ្ឋបាលគយជាបន្តបន្ទាប់ ដើម្បីឱ្យភាគីចិនគាំទ្រដល់កម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីថ្លែងដូច្នេះ គឺដើម្បីបកស្រាយជូនប្រជាកសិករពាក់ព័ន្ធនឹងការនាំចេញផ្លែមៀនប៉ៃលិនទៅក្រៅប្រទេស ខណៈដែលមានកសិករមួយចំនួនមានភាពងឿងឆ្ងល់ពីបញ្ហានេះ បន្ទាប់ពីដំណាំប្រភេទនេះ ជួបប្រទះនូវបញ្ហាក្នុងការនាំចេញ ។ ឯកឧត្តម បានបន្តទៀតថា ក្នុងបរិការណ៍នេះ ក្រសួងកសិកម្មស្នើសុំការសហការពីវិស័យឯកជន ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត
August 21, 2021 - សេដ្ឋកិច្ច
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា គម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បើគិតមកដល់ត្រឹមថ្ងៃទី២០ខែសីហាឆ្នាំ២០២១នេះ ការសាងសង់ទាំងមូលសម្រេចលទ្ឋផលបាន ៨០ភាគរយនៃគម្រោងហើយ ខណៈតាមកម្មវិធីការងារ ការដ្ឋាននេះនឹងបញ្ចប់ការសាងសង់នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ លោកបន្តថា ស្ពាននេះទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) ដោយប្រើប្រាស់ការសាងសង់ ក្នុងរយៈពេល៣០ខែ និងចំណាយថវិកាសាងសង់ប្រមាណ២២លានដុល្លារអាមេរិក។ គួររំលឹកថា ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០កន្លងមកនេះ បានប្រកាសដាក់ឲ្យដំណើរការផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ហើយក្រោយពីដាក់ឲ្យដំណើរការផ្លូវក្រោមដីជូនប្រជាពលរដ្ឋបានធ្វើចរាចរណ៍ជាបណ្តោះអាសន្ន ឃើញថា ស្ថានភាពចរាចរណ៍ ពីផ្លូវជាតិលេខ៤ មកផ្លូវសហព័ន្ធរុស្ស៊ី មានលក្ខណៈល្អប្រសើរ ។ ផ្លូវក្រោមដីនេះជាផ្លូវតភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី
August 21, 2021 - អាជីវកម្ម
ប្រជាកសិករដាំផ្សិតត្រចៀកកណ្ដុរ ស្រុកថ្មបាំង បានចែករំលែកបទពិសោធន៍ការបណ្ដុះផ្សិតឲ្យទទួលបានទិន្នផលខ្ពស់ ដល់កសិករដទៃទៀត ខណៈដំណាំនេះមិនសូវជាមានអ្នកដាំដុះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១នេះ។ លោក ម៉ានិត ប្រជាកសិករដាំ ផ្សិតត្រចៀកកណ្ដុរ រស់នៅក្នុងភូមិគគីជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្ដកោះកុង បានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណំាផ្សិតត្រចៀកកណ្ដុរ នៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្តផ្សេងៗផង ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់កន្លែងតែម្តង។ លោកបន្ថែមថា ផ្សិតត្រចៀកកណ្ដុរ ស្រុកថ្មបាំងនេះ វាគឺជាប្រភេទដំណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពរាងកាយមនុស្ស ពីព្រោះផ្សិតត្រចៀកកណ្ដុរ បានជួយកាត់បន្ថយហានិភ័យសសៃឈាមបេះដូង
August 20, 2021 - អាជីវកម្ម
ផ្សារលក់ដុំ ១ ក្នុងចំណោមផ្សារចំនួន ៤ នៅទីក្រុងហាណូយ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃសុក្រនេះ បន្ទាប់ពីបិទជិតមួយខែដោយសារវិធានការគម្លាតសង្គម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារលក់ដុំភាគខាងត្បូងក្រុងដែលស្ថិតក្នុងស្រុក Hoang Mai បានបើកដំណើរការឡើងវិញនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដោយមានអ្នកលក់ប្រហែល ២៥០ នាក់ដែលជាចំនួនពាក់កណ្តាលនៃចំនួនអ្នកលក់សរុប។ សារព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា អ្នកដឹកទំនិញក្នុងផ្សារនេះ ត្រូវយកលេខកូដ QR ផ្តល់នូវព័ត៌មានលម្អិតពីការបាញ់សម្លាប់មេរោគមុនចូលទីផ្សារ ខណៈអ្នកលក់នីមួយៗត្រូវមានកូដ QR ផ្ទាល់ខ្លួន ដែលត្រូវនឹងអត្តសញ្ញាណរបស់ពួកគេ ជាមួយនឹងការធ្វើតេស្តជាប្រចាំក្នុងផ្សារ និងយ៉ាងហោចណាស់បានចាក់វ៉ាក់សាំង ១ដូសរួចរាល់។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណទិញទំនិញ ទើបត្រូវបានអនុញ្ញាតឱ្យចូលក្នុងផ្សារ ខណៈមានតែទំនិញចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យលក់ក្នុងនោះមានដូចជា
August 20, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បងប្អូនប្រជាកសិករម្ចាស់ចម្ការផ្លែមៀន (តាង៉ែន) នៅក្នុងឃុំ រស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្ដបាត់ដំបងបានត្អូចត្អែថា បច្ចុប្បន្ននេះ កសិផលផ្លែតាង៉ែន របស់ខ្លួនបានជួបបញ្ហាគ្មានទីផ្សារ គ្មានការប្រមូលទិញពីឈ្មួញ ធ្វើឱ្យបាត់បង់នូវទុនរបស់ខ្លួនក្នុងការផលិត។ បងប្អូនប្រជាកសិករដែលជាម្ចាស់ចម្ការទាំងនោះក៏បានសំណូមពរ សុំឱ្យរាជរដ្ឋាភិបាលជួយរកទីផ្សារក្រៅប្រទេសដោយផ្ទាល់ និងបង្កើតរោងចក្រកែច្នៃកសិផលក្នុងស្រុក ដើម្បីជួយដល់ជីវភាពប្រជាកសិករ និងធានាដល់ការដាំដុះបានយូរអង្វែង។ ការស្នើសុំរបស់បងប្អូនកសិករនេះ បានលើកឡើងក្នុងឱកាសជួបជាមួយឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្រ្ដី និងឯកឧត្តមអភិបាលខេត្តបាត់ដំបង រួមនឹងអង្គភាពជំនាញមួយចំនួនទៀត ដែលបានចុះជួយប្រមូលទិញផ្លែមៀន (តាង៉ែន) របស់បងប្អូនប្រជាកសិករជាម្ចាស់ចម្ការដោយផ្ទាល់ ក្នុងភូមិសាស្រ្ត ភូមិពេជ្រចង្វា ឃុំរស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩
August 20, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ខ្សែបន្ថែមទៀត នឹងត្រូវលើកកម្ពស់គុណភាពពី ផ្លូវកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ដើម្បីបង្កើនភាពធន់ទៅនឹងអាកាសធាតុ និងទ្រទម្ងន់នៃការដឹកជញ្ជូនប្រចាំថ្ងៃ។ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិចំនួន ៣ខ្សែនោះ គឺមានផ្លូវជាតិលេខ៤១ តភ្ជាប់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៣១ តភ្ជាប់ផ្លូវជាតិលេខ ៣ទៅស្រុកកំពង់ត្រាច, និងផ្លូវជាតិលេខ៣៣ តភ្ជាប់ពីខេត្តកែប ទៅស្រុកកំពង់ត្រាច។ ថ្លែងក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ កាលពីថ្ងៃទី១៩ ខែសីហាម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល
August 20, 2021 - សេដ្ឋកិច្ច
ក្រសួងឧស្សាហកម្មថៃ បានឱ្យដឹងថា ជំងឺកូវីដ-១៩ បានរីករាលដាលដល់វិស័យផលិតកម្មក្នុងអត្រា គួរឱ្យព្រួយបារម្ភ ខណៈជំងឺឆ្លងនេះបានរាតត្បាតក្នុងរោងចក្រចំនួន ១៣ ក្នុងមួយថ្ងៃ ហើយរោងចក្រក្នុងឧស្សាហកម្មម្ហូបអាហារ និងអេឡិចត្រូនិចរាតត្បាតខ្លាំងជាងគេ។ បើយោងតាម ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការស្ទង់មតិចុងក្រោយមួយស្តីពីរោងចក្រចំនួន ៧៤៩ នៅក្នុងខេត្តចំនួន ៦២ នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ១៧ ខែសីហា។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ការស្ទង់មតិចុងក្រោយមួយស្តីពីរោងចក្រចំនួន ៧៤៩ នៅក្នុងខេត្តចំនួន ៦២ នៅចន្លោះថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ១៧ ខែសីហា។ ជាមួយគ្នានេះ ក្រសួងបានរកឃើញការឆ្លងថ្មីនៅក្នុងរោងចក្រចំនួន ១៣ និងកម្មករប្រមាណ ៨០០
August 20, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រួងព័ត៌មានបានឱ្យដឹងថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនបានសាងសង់រួចរាល់ ១០០%ហើយ ស្របពេលដែលគម្រោងពិធីប្រគល់ និងទទួលសមិទ្ធផលសំណង់កីឡាជាប្រវត្តិសាស្ត្រនេះគ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ នេះជាការបញ្ជាក់ជូនពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តមអគ្គលេខាធិការមានប្រសាសន៍ថា ក្រោយពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ដើម្បីចុះពិនិត្យស្ថានភាពមួយចំនួន នៃការត្រៀមរៀបចំការបោះជំរុំហ្វឹកហាត់ក្រុមជម្រើសជាតិទ្រង់ទ្រាយធំ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ពិសេសពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធលម្អិត ទាំងក្នុង និងក្រៅជុំវិញពហុកីឡដ្ឋានដ៏ធំស្កឹមស្កៃ។ ឯកឧត្តម វ៉ាត់
August 20, 2021












