- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០២ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារអាមេរិក)។ សូមជម្រាបថា ហិរញ្ញប្បទាន ត្រូវបានផ្តល់ជូនសម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» ដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យភូមិសាស្រ្តសម្រាប់ជំរុញការរៀបចំដែនដី និងនគរូបនីយកម្មនៅកម្ពុជា៕
December 26, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រោមទុនវិនិយោគប្រមាណជាង ៥០០លានដុល្លារអាមេរិក គម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort នៅខេត្តព្រះសីហនុ គិតត្រឹមខែធ្នូនេះ សម្រេចការសាងសង់ប្រមាណ ១៣ភាគរយហើយ។ ទន្ទឹមនេះគម្រោងនឹងត្រូវដាក់ទុនវិនិយោគរហូតដល់ ៣០០លានដុល្លារបន្ថែមទៀត។ លោក សេង អៀក ប្រធានរដ្ឋបាលនៃក្រុមហ៊ុនអភិវឌ្ឍន៍សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម Peninsula Integrated Resort បានប្រាប់បណ្ដាញសារព័ត៌មានថា រហូតមកដល់ខែធ្នូនេះ គម្រោងសាងសង់សណ្ឋាគារផ្កាយ និងមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រេចបានប្រមាណ១៣ភាគរយហើយ និងកំពុងអភិវឌ្ឍន៍ទៅមុខជាបន្តបន្ទាប់ ។ គម្រោងដ៏ធំមួយនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅអំឡុងខែកុម្ភៈ ឆ្នាំ២០២៨ខាងមុខ ដោយបច្ចុប្បន្ន
December 25, 2024 - ទេសចរណ៍
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមកម្មវិធី “Fostering Tourism Growth and Cultural Exchange between China and Cambodia” តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន, របស់ក្រសួងទេសចរណ៍ នាពេលថ្មីនេះ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជួបពិភាក្សាកម្រិតខ្ពស់ ជាមួយលោក Wang Haimin ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Tourism Group Corporation Limited (CTG) ដែលអញ្ជើញមកពីគណៈមជ្ឈិមបក្សរដ្ឋធានីប៉េកាំងផ្ទាល់
December 25, 2024 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន HONDA CARS HAKATA CO., LTD បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត” ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក KOSHIRO MUTO នាយកប្រតិបត្តិនៃក្រុមហ៊ុន HONDA CARS HAKATA CO., LTD។ អនុស្សរណៈនៃការយោគយល់គ្នា ដែលត្រូវបានចុះហត្ថលេខារួមគ្នា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃអង្គារ ទី២៤
December 25, 2024 - សេដ្ឋកិច្ច
កំពត៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់
December 24, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង (កើនឡើងចំនួន១៤៦គម្រោងឬ៥៤%) មានទំហំទុនវិនិយោគ ៦៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) ដែលអាចបង្កើតការងារសរុប ប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះ គម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៣ ខែធ្នូ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
December 24, 2024 - សេដ្ឋកិច្ច
រោងចក្រផលិតស្បែកជើងដ៏ធំមួយ នឹងលេចវត្តមាននៅក្នុងខេត្តតាកែវ ខណៈក្រុមហ៊ុនចិនធំមួយ គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់អភិបាលខេត្តតាកែវ កាលបីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ បានឱ្យដឹងថា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តតាកែវ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនយីតា (YITA) និងទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ស្បែកជើង ស្ថិតនៅក្រុងក្វាងចូវ (Quanzhou) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក្រុមហ៊ុន
December 23, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិក គ្រួសារក្រីក្រ ដែលមាន បណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូង មានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែម ក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋ
December 23, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មាន ពោលគឺកើនបានដល់ចំនួន ១ ០០០ ០០០ TEUs ស្មើនឹងកំណេីនជាង ២៩%។ ជាមួយនឹងកំណើនជាទីគាប់ប្រសើរនេះ នាព្រឹកនេះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានរៀបចំ ពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs ដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតី។
December 21, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៩ ខែធ្នូនេះ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY
December 20, 2024












