Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សាធារណរដ្ឋ​កូរ៉េ សម្រេចបាន ៧៦២លានដុល្លារអាម៉េរិក​កើនឡើង១១,៤៩ភាគរយ ក្នុងនេះការនាំចេញរបស់កម្ពុជាសម្រេចបាន ២៨៨លានដុល្លារ កើន​ឡើង ១៣,៧៧ភាគរយ។នេះបើយោងតាមរបាយការណ៍​របស់ក្រសួង​ពាណិជ្ជកម្ម។ ទាក់ទងនឹងទំនាក់ទំនងពាណិជ្ជកម្មនៃប្រទេសទាំងពីរ ក្រសួងពាណិជ្ជ​កម្ម​បានបញ្ជាក់ថា​កិច្ចប្រជុំលើកទី១នៃគណៈ​កម្មា​ធិការ​​ចម្រុះកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ នៅសាធារណរដ្ឋកូរ៉េបានអនុម័ត​លើវិធាននៃនីតិវិធីសម្រាប់​គណៈ​កម្មា​ធិការចម្រុះ,ពិនិត្យនិង​ផ្តល់​អនុសាសន៍លើលទ្ធផល នៃកិច្ចពិភាក្សារបស់ គណៈកម្មការក្រោម​ចំណុះចំនួន៣ រួមមាន៖ (១)-គណៈកម្មការ ពាណិជ្ជកម្មទំនិញ (២)-គណៈកម្មការវិធានដើមកំណើតទំនិញ និង នីតិវិធីគយ និង(៣)-គណៈ​កម្មការ​សហ​ប្រតិបត្តិការសេដ្ឋកិច្ច,លើកទឹកចិត្តឱ្យគណៈ​កម្មាធិកា​ររៀបចំកិច្ចប្រជុំជាទៀងទាត់ និង ប្រឹងប្រែងផ្សព្វផ្សាយពី កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដើម្បីទាញយកប្រយោជន៍ជា​អតិបរមាពី​កិច្ចព្រមព្រៀងនេះ។ គណៈកម្មាធិការចម្រុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ ក៏បានឯកភាពបន្តការពិភាក្សាដើម្បីផ្តួចផ្តើមការចរចា​លើផ្នែក​ពាណិជ្ជកម្ម សេវាកម្ម និងវិនិយោគ

    January 3, 2025
  • អចលនទ្រព្យ

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗ បានចេញសេចក្ដីជូនដំណឹងស្ដីពីការលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬ សិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់អ្នកទិញលំនៅដ្ឋាន និង/ ឬ ផ្ទេរកម្មសិទ្ធិជាលើកដំបូង (First-Time Home Buyer) ដែលត្រូវអនុវត្តចាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥)។ ការលើកលែង និងអនុគ្រោះខាងលើនេះ បានធ្វើឡើងដោយអនុលោមតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាសេនាធិបតី ហ៊ុន ម៉ាណែត ដែលចុះនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ លើលិខិតលេខ ១២១៦៦ សហវ.លល.គសហ ចុះថ្ងៃទី១៣

    January 2, 2025
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ស្ថានភាពភ្ញៀវទេសចរដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បើតាមរបាយការណ៍គឺ លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តឲ្យដឹងថា ស្ថានភាពភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ មានភ្ញៀវសរុប ចំនួន៣៩៤.២៣២នាក់ កើនឡើង១២,៦៤%ភ្ញៀវជាតិ៣៨៩.៨១៩នាក់ កើនឡើង១២,៥៥%ភ្ញៀវបរទេស៤.៤១៣នាក់កើនឡើង២០,៨៧%។ ក្នុងនោះភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និង រមណីយដ្ឋាននានាមានភ្ញៀវសរុប៣៣៩២.០០៥នាក់កើនឡើង១២,៥៩% ។ ភ្ញៀវជាតិមាន៣៨៨.៦២០នាក់ កើនឡើង១២,៦០% និងភ្ញៀវបរទេសមាន៣,៣៨៥នាក់ កើនឡើង១១,៦៤%។ ដោយឡែកភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិក្រុងព្រះសីហនុ០៣ជើង ស្មើនឹង៤១៣នាក់ ភ្ញៀវជាតិ ០២នាក់

    January 2, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Chris Larsen នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុអាមេរិក Ripple Inc និងលោកស្រី Lyna Lam ស្ថាបនិកមូលនិធិពុទ្ធសាសនិកខ្មែរ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោក Chris Larsen នាយកប្រតិបត្តិបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកនាយកប្រតិបត្តិបានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនរបស់លោក ក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងវិស័យថាមពលកកើតឡើងវិញ

    December 31, 2024
  • សេដ្ឋកិច្ច

    ទូរថភ្លើងដឹកទំនិញចំនួន ៣៦គ្រឿងបន្ថែមទៀតដឹកពីប្រទេសចិនបានមកដល់កម្ពុជា និងលើកដាក់ចុះពីនាវាដោយជោគជ័យនៅយប់ថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីពង្រឹងសេវាកម្មដឹកជញ្ជូនតាមរថភ្លើងឱ្យមានប្រសិទ្ធភាព។ បើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Royal Railway បានឱ្យដឹងថា រថភ្លើងដឹកទំនិញថ្មីទាំងនេះ ត្រូវបានផលិតដោយក្រុមហ៊ុនដ៏ល្បីឈ្មោះមួយនៃប្រទេសចិន។ វាត្រូវបានបង្កើតឡើងដោយសមត្ថិភាពពិសេសជាច្រើនសម្រាប់ការផ្គត់ផ្គង់ការដឹកជញ្ជូនដូចជា កុងតឺន័រ គ្រឿងចក្រ ឬសម្ភារៈសំណង់ ខ្សាច់ ឬទំនិញផ្សេងៗទៀតយ៉ាងជំនាញ។ រថភ្លើងដឹកទំនិញទាំងនេះ នឹងជាការឆ្លើយតបល្អប្រសើរទៅនឹងតម្រូវការដឹកជញ្ជូនតាមរយៈផ្លូវដែកក្នុងប្រទេសកម្ពុជា។ មុនពេលចូលបម្រើសេវាកម្ម រថភ្លើងដឹកទំនិញទាំង 36គ្រឿង នឹងត្រូវបានធ្វើតេស្តប្រព័ន្ធហ្វ្រាំង និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត ដើម្បីធានាសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងពេលបម្រើសេវាកម្មជូនដល់អតិថិជន រួចនឹងដាក់ឱ្យដំណើរសេវាកម្ម។ សូមជម្រាបផងដែរថា រថភ្លើងដឹកទំនិញថ្មីចំនួន ៤៤គ្រឿងទៀត នឹងគ្រោងមកដល់កម្ពុជានៅដើមខែមករា ឆ្នាំ២០២៥ នេះហើយ។ចំណែកទូបន្ថែមផ្សេងៗទៀត

    December 30, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា កម្ពុជាផលិតគ្រាប់ស្វាយចន្ទីក្នុងរយៈពេលជិត ១២ខែកន្លងមកនេះ បានសរុប ៨៥០ ០០០តោន ពោលគឺកើនឡើង ២៦ភាគរយបើធៀបទៅនឹងឆ្នាំ២០២៣ កន្លងមក។ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានឱ្យដឹងថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាមានការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង ៣១ភាគរយ។ សម្រាប់ ១២ខែនេះដែរ ការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមរួមសរុបទាំងអស់ ៧៩៣ ៤៥៣ តោន។ បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ

    December 30, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា (NBC) នាពេលថ្មីៗនេះ បានឱ្យដឹងថា ឥណទានជាប្រភពទុនដ៏សំខាន់សម្រាប់អ្នកប្រើប្រាស់ និងក្រុមហ៊ុនសហគ្រាសក្នុងការពង្រីកអាជីវកម្ម និងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច បង្កើតឱកាសការងារ និងបង្កើនផលិតភាព។ គិតត្រឹមខែតុលា ឆ្នាំ២០២៤ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទៅក្នុងវិស័យសេដ្ឋកិច្ចមានចំនួន ២៤៧.៦៣១ ប៊ីលានរៀល (ស្មើនឹង ៦០,៩ ប៊ីលានដុល្លារអាមេរិក) កើន ២,២% ធៀបនឹងឆ្នាំមុន។ ការកើនឡើងនេះរួមចំណែកចម្បងដោយកំណើនឥណទានទៅកាន់វិស័យជួញដូរដុំ និងរាយ សំណង់ អចលនទ្រព្យ កម្មន្តសាល និងវិស័យផ្សេងៗទៀត។ តាមទិន្នន័យ បានបង្ហាញថា វិស័យសំណង់ទទួលបានកម្ចីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ

    December 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត ឯកឧត្តម ស្រី សុទ្ធា លោកជំទាវ លី សាគីណា ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះជួបកសិករប្រមូល​ផល​ស្រូវធ្ងន់

    December 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានដ៏ថ្មីស្រឡាងលើទឹកដីខេត្តកោះកុង គឺអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបានធ្វើការសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្នសម្រាប់កិច្ចស្វាគមន៍ជើងហោះហើរលើកដំបូង ត្រូវគេរំពឹងថានឹងជួយដល់ទាំងវិស័យទេសចរណ៍ និងអ្នកវិនិយោគទុនបន្ថែមទៀតនៅលើទឹកដីដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ។ ក្រោយការបើកឱ្យដំណើរការដឹកជញ្ជូនតាមផ្លូវអាកាសនេះដែរក៏ត្រូវបានគេរំពឹងផងថានឹងអាចទទួលអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោនក្នុង១ឆ្នាំ និងបន្តកើនអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោនក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០ទៅ។ ថ្លែងក្នុងពិធីទទួលស្វាគមន៍ជើងហោះហើរជួលក្នុងស្រុក (Domestic charter flight) លើកដំបូង ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅពេលដាក់ឱ្យដំណើរការនេះ នឹងចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ជាមួយហេដ្ឋារចនាសម្ព័ន្ធទាំងក្នុងស្រុក និងនៅអន្តរជាតិ និង​ដើរតួនាទីយ៉ាងសំខាន់ដោយតភ្ជាប់ជាមួយបណ្តាខេត្តដទៃទៀតនៅកម្ពុជាក្នុងនេះមានទាំងវិស័យទេសចរណ៍

    December 27, 2024
  • ទេសចរណ៍

    ដូចអ្វីដែលបានគ្រោងទុក កាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤​ ក្រុមហ៊ុន​​អាកាសចរណ៍ Asiana Airlines របស់​ប្រទេស​កូរ៉េខាងត្បូង បានចាប់ផ្តើមហោះហើរត្រង់ចេញពីអាកាស​យានដ្ឋាន​អន្ដរជាតិ អ៊ីឈុន នៃទីក្រុងសេអ៊ូល មកកាន់អាកាស​យានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ នៃខេត្ដសៀមរាប ។ នេះជាការបានចាប់ផ្តើមដំណើរការជើងហោះហើរ​របស់ខ្លួនឡើងវិញ បន្ទាប់អាក់ខានដោយសារពីវិបត្ដិជំងឺកូវីដ-១៩។ មន្ត្រីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឱ្យដឹងថា Asiana Airlines បានចាប់ផ្តើមហោះឡើងវិញ ដោយហោះ​ត្រង់ចេញពីទី​ក្រុងសេអ៊ូល មកកាន់អាកាសយានដ្ឋានអន្ដរជាតិសៀមរាប-អង្គរ ក្នុងមួយថ្ងៃមួយជើងជា​រៀងរាល់ថ្ងៃ ចាប់ពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដល់ខែមីនា ឆ្នាំ២០២៥ខាងមុខ។ជើងហោះហើរលើកដំបូង​​នេះបាន​ដំណើរការជោគជ័យ និងបន្ដកិច្ចព្រមព្រៀងជាមួយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិលបន្ថែមទៀត។ Asiana Airlines ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំទី២ របស់កូរ៉េ

    December 27, 2024