Khmernote
  • អាជីវកម្ម

    ក្រុមហ៊ុនកសិកម្មយក្សវៀតណាម Hoang Anh Gia Lai JSC (HAGL) បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនចំនួន ២៥.៤ លានហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីសងបំណុល ដោយចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ភាគហ៊ុនដែលបានចុះបញ្ជីនៅក្រោមការដេញថ្លៃ HNG នៃក្រុមហ៊ុន Hoang Anh Gia Lai Agricultural JSC (HAGL Agrico) មានចំនួនភាគហ៊ុន ២.៣៣% នៅក្នុងក្រុមហ៊ុន។ ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្នរបស់ HNG តម្លៃនៃកិច្ចព្រមព្រៀងគឺប្រហែល ២៥៤ ពាន់លានដុង (១១.២

    February 21, 2022
  • សេដ្ឋកិច្ច

    តម្លៃក្ដាមរបស់ប្រទេសវៀតណាម បាន​ធ្លាក់​ចុះ​ជិត​ពាក់​កណ្តាល ​ខណៈ​ពាណិជ្ជករ​នៅ​ច្រក​ព្រំដែន​ភាគ​ខាងជើង​ជាមួយ​ប្រទេស​ចិន​កំណត់​ការ​ទិញ​ដោយសារ​ពិបាក​ក្នុង​ការ​នាំ​ចេញ។ ការនាំចេញទំនិញតាមច្រកព្រំដែនក្នុងខេត្ត Lang Son ភាគខាងជើងនៅតែមានភាពយឺតយ៉ាវ ដោយរថយន្តដឹកទំនិញជាច្រើនត្រូវចំណាយពេលក្នុងការបោសសម្អាតគយយូរ បន្ទាប់ពីប្រទេសចិនបានរឹតបន្តឹងបទប្បញ្ញត្តិលើជំងឺ Covid-19។ ស្ថានភាពក្នុងពេលបច្ចុប្បន្នបែបនេះហើយបានធ្វើឱ្យតម្លៃ​អាហារ​សមុទ្រ​ក្នុង​ប្រទេស​វៀតណាម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក Bui Chi Lam កសិករចិញ្ចឹមក្តាមនៅខេត្ត Ca Mau ភាគខាងត្បូង បាននិយាយថា តម្លៃលក់ក្តាមលំដាប់កំពូលនៅកសិដ្ឋាន គឺមានតម្លៃត្រឹមតែ ៦០០,០០០ដុង (២៦.២៨ ដុល្លារ) ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ធ្លាក់ចុះ ៥០ភាគរយបើធៀបនឹងពេលបុណ្យចូលឆ្នាំថ្មីទើបកន្លងទៅនេះ ហើយចូលដើមខែនេះ លោក​បាន​កត់​សម្គាល់​ឃើញ​ថា ចំនួន​អាជីវករ​ដែល​រក​ទិញ​គ្រឿង​សមុទ្រ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ លោក Lam បានបន្តថា

    February 21, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម ម៉ាសាហ៊ីរ៉ុ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២៣ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីឆ្នាំ២០០៩មក ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខាដោយ សម្តេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តមអតីតនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូ អាបេ (Shinzo Abe)

    February 19, 2022
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ភ្ញៀវទេសចដែលមកទស្សនាកម្សាន្តនៅប្រាសាទ អង្គរវត្ត បានកោតសសើរការ ថែទាំវាលស្មៅ នៅបរិវេណប្រាសាទអង្គរវត្តមានភាពស្រស់ស្អាត មានពណ៌បៃតងខ្ចី ទាំងរដូវប្រាំង និង រដូវវស្សា ដែលអាចបង្កើនសម្រស់របស់ប្រាសាទអង្គរបានកាន់តែស្រស់ស្អាត។ ចាប់ពីឆ្នាំ២០២០មក អាជ្ញា ធរជាតិអប្សរាបានរៀបចំដាំស្មៅឡើងវិញ និងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិបែបទំនើប ដើម្បីកែលម្អ និងលើក កម្ពស់ភាពបៃតងខ្ចី នៅជុំវិញបរិវេណប្រាសាទអង្គរវត្ត។ លោកប៊ុន ឈីវ ជាអ្នកទេសចរមួយរូបដែលធ្វើដំណើរមកពីខេត្តកំពង់ធំ បានមកទស្សនាប្រាសាទអង្គរវត្ត បានឱ្យដឹងថា លោកពេញចិត្តចំពោះសកម្មភាពថែទាំនិងស្រោច ស្រពវាលស្មៅនៅបរិវេណប្រាសាទអង្គរវត្ត ដោយការធ្វើបែបនេះ បានបង្កើនសម្រស់ស្រស់ស្អាតដល់ប្រាសាទអង្គរមួយកម្រិតទៀត។ជាពិសេសភ្ញៀវទេស ចរមានអាម្មណ៍ស្រស់ស្រាយ និងបានថតរូបភាពយ៉ាងស្រស់ស្អាតជាមួយវាលស្មៅខៀវខ្ចីទាំងនោះ។ សំឡេង៖ពីមុខកន្លែងខ្លះមានស្មៅកន្លែងខ្លះអត់ស្មៅឃើញមានដីមានអីអ៊ីចឹងពេលថតរូបទៅអត់ស្អាត តែឥឡូវនេះវិញ ឃើញមានស្មៅខៀវខ្ចី ពេលយើងថតមានទេសភាពខៀវខ្ចីជាមួយនឹងបា្រសាទ

    February 19, 2022
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការហាមប្រាមកម្មវិធីចិនរបស់ឥណ្ឌាជុំវិញហេតុផលសុវត្ថិភាព ដោយបន្ថែមថាខ្លួនសង្ឃឹមថា ឥណ្ឌានឹងប្រព្រឹត្តចំពោះអ្នកវិនិយោគបរទេសទាំងអស់ រួមទាំងក្រុមហ៊ុនចិនក្នុងលក្ខណៈតម្លាភាព យុត្តិធម៌ និងមិនរើសអើង។ លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានថា “យើងសង្ឃឹមថាប្រទេសឥណ្ឌាអាចចាត់វិធានការជាក់ស្តែងដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍន៍ដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី” ។ គួរបញ្ជាក់ផងដែរថា ប្រភពរដ្ឋាភិបាលបានប្រាប់រ៉យទ័រថា ប្រទេសឥណ្ឌាបានបិទការចូលប្រើកម្មវិធីទូរស័ព្ទចំនួន ៥៤ ដែលភាគច្រើនជារបស់ចិន៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia

    February 18, 2022
  • សេដ្ឋកិច្ច

    ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពន្ធដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៨៨.២៣លានដុល្លារ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២១ ឃើញថាកើនឡើងប្រមាណជា ៧១.០៣ លានដុល្លារ ស្មើនឹង៣២.៧០%។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ២០២២ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting) នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ បើតាមអគ្គនាយកដ្ឋានពន្ធដារ ក្នុងខែមករា ឆ្នាំ២០២២ ចំណូលពីប្រភេទពន្ធសំខាន់ៗ ៥ ប្រភេទ មានកំណើនឡើងគួរឱ្យកត់សម្គាល់ធៀបនឹងខែមករា ឆ្នាំ២០២១ ក្នុងនោះ ពន្ធលើប្រាក់ចំណូលមានចំនួន

    February 18, 2022
  • អាជីវកម្ម

    Louis Vuitton ដែលជាម៉ាកសំលៀកបំពាក់កំពូលរបស់ក្រុមហ៊ុន LVMH កាលពីថ្ងៃពុធ ថ្មីៗនេះ បានប្រកាសថា នឹងដំឡើងតម្លៃលើផលិតផលរបស់ខ្លួននៅទូទាំងពិភពលោកដោយសារតែការកើនឡើងនៃថ្លៃដើមផលិតកម្ម និងការដឹកជញ្ជូន នេះបើតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុនទំនិញប្រណីតរបស់បារាំងនៅក្នុងប្រទេសចិនបានប្រាប់រ៉យទ័រ។ អ្នកនាំពាក្យបាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងតម្លៃនឹងប៉ះពាល់ដល់ហាង Louis Vuitton ទូទាំងពិភពលោក និងគ្របដណ្តប់លើទំនិញស្បែក គ្រឿងសំលៀកបំពាក់ និងទឹកអប់។ ប៉ុន្តែទោះយ៉ាងណាក្ដី អ្នកនាំពាក្យមិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​អំពី​ទំហំ​នៃ​ការ​កើនឡើង​នេះ​ទេ ក្រៅ​ពី​ការ​និយាយ​ថា​វា​នឹង​ប្រែប្រួល​អាស្រ័យ​លើ​ផលិតផល។ Louis Vuitton ដែលជាម៉ាកយីហោប្រណិតធំបំផុតរបស់ពិភពលោក នឹងក្លាយទៅជាយីហោធំដំបូងគេក្នុងឧស្សាហកម្មនេះ ដែលដំឡើងតម្លៃយ៉ាងទូលំទូលាយនៅឆ្នាំនេះ ដើម្បីការពារការខាតបង់នៅពេលដែលការចំណាយកើនឡើង៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia

    February 18, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង Samsung Electro-Mechanics Co Ltd នឹងវិនិយោគទឹកប្រាក់ ៩២០ លានដុល្លារនៅក្នុងរោងចក្រផលិតនៅភាគខាងជើងប្រទេសវៀតណាម។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងជំរុញការផលិតដែលមានស្រាប់របស់ក្រុមហ៊ុននៅក្នុងខេត្ត Thai Nguyen នៃបន្ទះសៀគ្វីបោះពុម្ព និងគ្រឿងបន្លាស់ទូរស័ព្ទផ្សេងទៀត ហើយនឹងបង្កើនការវិនិយោគសរុបរបស់ក្រុមហ៊ុនចំនួន ២.២៧ ពាន់លានដុល្លារ។ គួរឱ្យដឹងថា វៀតណាម ដែលជាមហាអំណាចផលិតកម្ម បានក្លាយជាផ្នែកដ៏សំខាន់កាន់តែខ្លាំងឡើងនៃខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។ ប្រទេសនេះបានទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគពីក្រុមហ៊ុនដែលស្វែងរកការធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេ និងកាត់បន្ថយការប៉ះពាល់របស់ពួកគេទៅកាន់ប្រទេសចិន និងដោយសារតែភាពជោគជ័យទាក់ទងគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ channelnewsasia

    February 17, 2022
  • អាជីវកម្ម

    មួយរយៈចុងក្រោយនេះ ឃើញថាកម្ពុជាទទួលបានគម្រោងវិនិយោគធំជាច្រើន ជាពិសេស គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្តរបស់ក្រុមហ៊ុនល្បីៗលើពិភពលោក។ ហើយបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) មុននេះបន្តិចបានឱ្យដឹងថា កម្ពុជានឹងទទួលបានគម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) មួយទៀត ដែល (CDC) ទើបបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុន។ យ៉ាងណាមិញ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ (CDC) គម្រោងបង្កើតរោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) មានទីតាំងវិនិយោគស្ថិតនៅភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦កន្លែង។ គួររម្លឹកផងដែរថា កាលពីឆ្នាំទៅ ក្រុមហ៊ុន​ផលិតរថយន្តដ៏ល្បីលំដាប់ពិភពលោក Ford បានប្រកាសនឹងបង្កើតរោងចក្រផលិតរថយន្ត

    February 17, 2022
  • អាជីវកម្ម

    មួយរយៈចុងក្រោយនេះឃើញថាតម្លៃប្រេងសាំងនៅលើពិភពលោក ក៏ដូចជានៅតាមបណ្ដាប្រទេសនីមួយៗហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាជនយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ ដោយសារតែការឡើងថ្លៃឥតឈប់ឈរនេះ បានធ្វើឱ្យស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅប៉ែកភាគខាងត្បូងប្រទេសវៀតណាម រួមទាំងទីក្រុងហូជីមិញ បានបិទទ្វារអាជីវកម្មជាបន្តបន្ទាប់។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលបីពេលថ្មីៗនេះបានឱ្យដឹងថា ស្ថានីយ៍ប្រេងឥន្ធនៈនៅតែបិទនៅក្នុងតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ ដោយសារការផ្គត់ផ្គង់ខ្វះខាត បើទោះបីជាមានការធានាពីអាជ្ញាធរចំពោះភាពផ្ទុយគ្នាក៏ដោយ។ ជាមួយគ្នានេះគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ស្ថានីយ៍ប្រេងចំនួន ៧ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤៨របស់ទីក្រុងហូជីមិញ មិនមានស្តុកប្រេងសាំងប្រភេទ RON 95 ដ៏ពេញនិយមសម្រាប់លក់នោះទេ នេះបើយោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង។ លើសពីនេះនៅខេត្តឡុងអាន ស្ថានីយ៍ប្រេងមួយចំនួននៅតែបិទទ្វារ ខណៈខ្លះទៀតកំណត់ការលក់ ដោយលក់ឱ្យអតិថិជនត្រឹមតែពាក់កណ្តាលនៃចំនួនប្រេងដែលពួកគេបញ្ជាទិញ។ ដោយឡែក ក្នុង​ខេត្ត Vinh Long អាជ្ញាធរ​បាន​រក​ឃើញ​ស្ថានីយ​ប្រេង​មួយ​ចំនួនមិនមានសាំងសម្រាប់លក់ទេ

    February 17, 2022