ក្រុមហ៊ុនផលិតគ្រឿងបន្លាស់អេឡិចត្រូនិចរបស់កូរ៉េខាងត្បូង Samsung Electro-Mechanics Co Ltd នឹងវិនិយោគទឹកប្រាក់ ៩២០ លានដុល្លារនៅក្នុងរោងចក្រផលិតនៅភាគខាងជើងប្រទេសវៀតណាម។ រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវិនិយោគនេះនឹងជំរុញការផលិតដែលមានស្រាប់របស់ក្រុមហ៊ុននៅក្នុងខេត្ត Thai Nguyen នៃបន្ទះសៀគ្វីបោះពុម្ព និងគ្រឿងបន្លាស់ទូរស័ព្ទផ្សេងទៀត ហើយនឹងបង្កើនការវិនិយោគសរុបរបស់ក្រុមហ៊ុនចំនួន ២.២៧ ពាន់លានដុល្លារ។
គួរឱ្យដឹងថា វៀតណាម ដែលជាមហាអំណាចផលិតកម្ម បានក្លាយជាផ្នែកដ៏សំខាន់កាន់តែខ្លាំងឡើងនៃខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាពិភពលោក។ ប្រទេសនេះបានទាក់ទាញចំណាប់អារម្មណ៍ និងការវិនិយោគពីក្រុមហ៊ុនដែលស្វែងរកការធ្វើពិពិធកម្មផលិតកម្មរបស់ពួកគេ និងកាត់បន្ថយការប៉ះពាល់របស់ពួកគេទៅកាន់ប្រទេសចិន និងដោយសារតែភាពជោគជ័យទាក់ទងគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ផងដែរ៕



អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia


