- Khmernote
- សេដ្ឋកិច្ច
នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Daniel C. Gauthier ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR International នៅស្ថានទូតកម្ពុជាក្នុងទីក្រុងសេអ៊ូល។ ក្នុងឱកាសនៃជំនួប លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។ លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយសង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី
April 30, 2026 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូ អង្គភាពស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) ដឹកនាំដោយលោកប្រធាន Yasuto Watanabe នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា។ ក្នុងជំនួបនេះ លោកប្រធានគណៈប្រតិភូ បានលើកឡើងពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងបរិការណ៍ដែលសកលលោកកំពុងជួបប្រទះកត្តាប្រឈមមួយចំនួនដូចជា ជម្លោះភូមិសាស្រ្តនយោបាយ និងការឡើងថ្លៃប្រេងឥន្ធនៈ។ លោកបានលើកឡើងពីឥទ្ធិពលនៃកត្តាប្រឈមថ្មីៗដែលអាចធ្វើឱ្យសម្ទុះកំណើនសេដ្ឋកិច្ចកម្ពុជាមានការថមថយខ្លះៗ ប៉ុន្តែក៏នៅរក្សាបានអត្រាកំណើនល្អ ដោយសារមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ និងការឆ្លើយតបគោលនយោបាយមានប្រសិទ្ធភាព។ លើសពីនេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាបានទំនុកចិត្តលើប្រព័ន្ធធនាគារ ស្ថានភាពគុណភាពឥណទាន និងការអនុវត្តវិធានការមួយចំនួន ផងដែរ។ ជាការឆ្លើយតប លោកជំទាវបានថ្លែងអំណរគុណចំពោះការចែករំលែកទស្សនាទានអំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា
April 29, 2026 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សុខសន្តិភាពពេញលេញ ដែលកម្ពុជាបានខិតខំរួមគ្នាថែរក្សា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា គោលនយោបាយ និងយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាចគ្រប់គ្រងនិងដោះស្រាយបានគ្រប់ស្ថានភាព ទោះបីជាត្រូវប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ក្នុងបរិការណ៍សកល ក៏ដូចជាការរំលោភបំពានលើអធិបតេយ្យនិងបូរណភាពទឹកដីយ៉ាងណាក្តី សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនិងបន្ត ស្ថិតលើមាគ៌ាកំណើនដ៏រឹងមាំក្នុងអត្រាប្រមាណ
April 28, 2026 - សេដ្ឋកិច្ច
រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ ដោយបានជំរុញឱ្យមានលំហូរវិនិយោគផ្ទាល់ពីបរទេស បន្តកើនឡើងយ៉ាងខ្លាំងក្លាគួរជាទីមោទនៈ។ តាមរយៈសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ» បានបញ្ជាក់ថា ក្នុងរយៈពេលពីរខែនាដើមឆ្នាំ២០២៦នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ ផ្ទាល់ពីបរទេសសរុបចំនួន ១០៥គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៦៦លានដុល្លារអាម៉េរិក ដែលនឹងបង្កើតឱកាសការងារបន្ថែមទៀតជូនប្រជាពលរដ្ឋ។ ប្រភពដដែល បានបន្តថា គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រ បានកើនឡើងដល់ចំនួន
April 27, 2026 - សេដ្ឋកិច្ច
ប្រភពព័ត៌មានពីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៧នេះ បានឱ្យដឹងថា នាដើមខែនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតជា “ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI)” ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។ ផលិតផលទាំង ៤ រួមមាន៖ ១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។
April 27, 2026 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារនៅវិមានសាមគ្គីភាព នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន ក្នុងឱកាសដែលឯកឧត្តមអញ្ជើញមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំ «សន្ទនាយុទ្ធសាស្ត្រ ២បូក២» នៅកម្ពុជា។ ក្នុងជំនួបដ៏ស្និទ្ធស្នាលនោះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ទោះបីសភាពការណ៍ពិភពលោកមានការវិវត្ត និងប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែទំនាក់ទំនង «មិត្តភាពដែកថែប» រវាងកម្ពុជា និងចិន នៅតែរក្សាជំហររឹងមាំមិនប្រែប្រួលឡើយ។
April 23, 2026 - សេដ្ឋកិច្ច
(ភ្នំពេញ)៖ យុទ្ធនាការផ្តល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានបញ្ចប់ទៅដោយជោគជ័យយ៉ាងធំធេង ដោយមានប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវានេះយ៉ាងកុះករ និងបានជួយកាត់បន្ថយបន្ទុកចំណាយបានយ៉ាងច្រើនសន្ធឹកសន្ធាប់។ យោងតាមរបាយការណ៍បូកសរុបលទ្ធផល ក្នុងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំរថយន្តក្រុងដឹកជញ្ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលលទ្ធផលបង្ហាញថាមានប្រជាពលរដ្ឋសរុបចំនួន ១១៩,៤៩០ នាក់ បានប្រើប្រាស់សេវានេះ។ តួលេខនេះមានការកើនឡើងចំនួន ៣៣,៦៤១ នាក់ ស្មើនឹង ៣៩% បើធៀបនឹងគ្រាកន្លងទៅ ដែលសបញ្ជាក់ឱ្យឃើញពីការជឿទុកចិត្តកាន់តែខ្លាំងរបស់សាធារណជន មកលើសេវាដឹកជញ្ជូនសាធារណៈរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង៕
April 22, 2026 - សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្មបានរៀបចំកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុននាំចូល-ចែកចាយប្រេងឥន្ធនៈ ដឹកនាំដោយ ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ព្រមទាំងឧកញ៉ា លោកជំទាវ លោក លោកស្រី ជាតំណាងអ្នកនាំចូល និងចែកចាយប្រេងឥន្ធនៈជាច្រើនរូប។ កិច្ចប្រជុំនេះ ដែលបានធ្វើឡើង នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ម្សិលមិញនេះ មានគោលបំណងសំខាន់ បន្តតាមដាន និងវាយតម្លៃលើការប្រែប្រួលយ៉ាងឆាប់រហ័សនៃថ្លៃប្រេងឥន្ធនៈ ទាំងនៅលើទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក ដើម្បីពិនិត្យស្វែងរកវិធានការសមស្រប ក្នុងការដោះស្រាយនូវក្តីកង្វល់និងការព្រួយបារម្ភ និងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ជាអ្នកប្រើប្រាស់ និងដេប៉ូចែកចាយប្រេងឥន្ធនៈនៅទូទាំងប្រទេស៕ ប្រភព៖ ក្រសួងព័ត៌មាន
April 22, 2026 - សេដ្ឋកិច្ច
នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង និងគម្រោងពង្រីកបន្ថែមមុខសញ្ញាផលិតកម្មចំនួន ១គម្រោង ក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ វិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្តពាក់ព័ន្ធ។ ប្រភពព័ត៌មានពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថាគម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ៤៩០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ២ពាន់កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន៤គម្រោង រួមមាន៖ ផលិត ផ្គុំ និងដំឡើងសម្ភារៈអគ្គិសនីប្រើប្រាស់ក្នុងផ្ទះ, ផលិតពូកខ្យល់ សាឡុងខ្យល់ ពោងហែលទឹក
April 21, 2026 - សេដ្ឋកិច្ច
តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងភាពជាដៃគូយ៉ាងល្អ កម្ពុជានិងសិង្ហបុរីរួមគ្នាក្នុងការពង្រឹងវិស័យថាមពល ប្រេង និងឧស្ម័ន ហើយកម្ពុជានឹងបន្តជំរុញនិងគាំទ្រភាពជាដៃគូរនេះ ឱ្យកាន់តែប្រសើរ។ នេះបើយោងតាមប្រភពព័ត៌មានពីជំនួបពិភាក្សាការងាររវាង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាមួយ ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួងរ៉ែនិងថាមពល ដែលបានផ្សាយក្នុងបណ្តាញសង្គមការងារផ្លូវការក្រសួងរ៉ែនិងថាមពលកម្ពុជា នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ៕ ដោយ៖ កន ចំណាន ប្រភព៖ ក្រសួងព័ត៌មាន
April 21, 2026












