Khmernote
  • Boostrong

    អ្នកជិតខាងល្អកម្ររកបាន គ្រាន់តែឈ្នះរង្វាន់168$ ម្ដង2នាក់ ម៉ៅបង្កងជប់លៀងហើយចែកលុយអ្នកជិតខាងម្នាក់168$ទៀតផ្អើលស្រុកដូនកែវ អំឡុងពេលក្រុមហ៊ុនប៊ូសស្រ្តងកំពុងប្រគល់រង្វាន់អ្នកជិតខាងល្អនៅទីនោះ។ ម្ចាស់រង្វាន់អ្នកជិតខាងល្អពីប៊ូសស្រ្តងទាំង2នាក់ រួមមានបងស្រី ទិត កញ្ញា និងបងស្រី ង៉ែត សុវណ្ណ បច្ចុប្បន្នរស់នៅស្រុកដូនកែវ ខេត្តតាកែវ។ បងស្រីទាំង2 បានប្រាប់ថា ពួកគាត់តែងតែទិញប៊ូសស្រ្តងញុំាជាប្រចាំបន្ទាប់ពីធ្វើការហត់ ដោយលាភសំណាងធំមកដល់ ពួកគាត់គាស់ត្រូវរង្វាន់អ្នកជិតខាងល្អ 168$ x 10។ លុះដល់ថ្ងៃក្រុមហ៊ុនប៊ូសស្រ្តងចុះមកប្រគល់រង្វាន់ ពួកគាត់ចែកលុយអ្នកជិតខាងម្នាក់168$ ហើយម៉ៅបង្កងជប់លៀងញុំាជុំគ្នាផ្អើលមួយស្រុកដូនកែវតែម្ដង។ ប៊ូសស្រ្តងរង្វាន់ច្រើនដូចគេនិយាយមែន មួយស្រុកត្រូវរង្វាន់ម្ដង2នាក់ ដូច្នេះបងប្អូនដែលចង់ឈ្នះរង្វាន់ដូចពួកគាត់ដែរ កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់ច្រើន!

    May 21, 2026
  • សេដ្ឋកិច្ច

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលពន្ធចូលរដ្ឋ ក៏ដូចជារួមចំណែកជំរុញក្នុងការអភិវឌ្ឍលើគ្រប់វិស័យ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា ចំណូលដែលត្រូវបានប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ បានកើនគួរឱ្យគត់សម្គាល់ ពីចំនួនត្រឹមតែប្រមាណ ៧៣៨ លានដុល្លារអាមេរិកក្នុងឆ្នាំ២០១២ កើនដល់ ៣៥៧៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ កន្លងទៅ ពោលគឺមានកំណើនជិត

    May 21, 2026
  • សេដ្ឋកិច្ច

    ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ចេញសេចក្តីបំភ្លឺដោយបញ្ជាក់ថា ផ្លែស្វាយ ដែលមានម៉ាកយីហោ «Romdoul» (រំដួល) កំពុងត្រូវបានដាក់លក់នៅលើទីផ្សារកូរ៉េ គឺពិតជាមានប្រភពដើមមកពីកម្ពុជា ១០០% និងត្រូវបាននាំចូល និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលំដាប់អន្តរជាតិ Hyundai Corporation របស់សាធារណរដ្ឋកូរ៉េ ដែលបានបោះទុនវិនិយោគនៅប្រទេសកម្ពុជា។ សូមអានសេចក្តីបំភ្លឺព័ត៌មាន ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ ប្រភព៖ ក្រសួងព័ត៌មាន

    May 20, 2026
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានជម្រាបជូន ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន​ និងឯកឧត្តម Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ ថា កម្ពុជា​ និងសាធារណរដ្ឋកូរ៉េ​ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលបានចូលជាធរមានតាំងពីឆ្នាំ ២០២២ ហើយវាជាយន្តការដ៏សំខាន់សម្រាប់ជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ ជាមួយគ្នាននោះ ឯកឧត្តមក៏បានស្នើជម្រុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េនេះ​ ដើម្បីសម្រួលដល់ការនាំចេញ-នាំចូលទំនិញនៃប្រទេសទាំងពីរ។ ការលើកឡើងរបស់ ប្រមុខការទូតខាងលើ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ឯកអគ្គរាជទូត/រដ្ឋទូតនៃបណ្តាប្រទេសអាស៊ាន​ ជាមួយឯកឧត្តម Yeo Han-Koo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ នៅសភាពាណិជ្ជកម្ម និងឧស្សាហកម្ម

    May 19, 2026
  • Boostrong

    ប្រវត្តិសាស្ត្រពុំធ្លាប់មាន ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្ត្រង បានដង្ហែក្បួនរថភ្លើងដឹកស៊ីទែនទឹកស្អាតសរុប ១០០ម៉ឺនលីត្រជូនបងប្អូនភៀសសឹក ដើម្បីឱ្យទាន់ពេលមុនរដូវភ្លៀង។ ដូច្នេះបងប្អូនខ្មែរខ្លាចអ្វីនឹងស៊ែចែករំលែក បើប៊ូសស្រ្តងមិនខ្លាចចំណាយលុយរាប់ម៉ឺនដុល្លារជួយបងប្អូនភៀសសឹកផង។ គួររំលឹកផងដែរថា ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក រហូតមកទល់ពេលនេះ ប៊ូសស្ត្រងតែងតែនៅក្បែរបងប្អូនភៀសសឹក និងវីរកងទ័ពជានិច្ច ដោយមិនដែលបោះបង់ការជួយឡើយ។ កាលពីពេលថ្មីៗនេះ ប៊ូសស្រ្តងទើបតែផ្តល់ស៊ីទែនទឹកស្អាត ៥០ម៉ឺនលីត្រជូនដល់វីរៈកងទ័ពជួរមុខ និងបងប្អូនភៀសសឹក។ ពេលនេះ ដោយមើលឃើញថាជិតចូលរដូវភ្លៀង ប៊ូសស្ត្រងម៉ៅរថភ្លើងដឹកស៊ីទែនទឹកស្អាតបន្ថែមទៀតសរុប ១០០ម៉ឺនលីត្រជូនបងប្អូនភៀសសឹក ដើម្បីងាយស្រួលស្ដុកទឹកទុកប្រើប្រាស់ឱ្យកាន់តែហូរហៀ។ ទង្វើដ៏ល្អ និងទឹកចិត្តស្រលាញ់ជាតិរបស់ប៊ូសស្ត្រងនេះហើយ ដែលធ្វើឱ្យបងប្អូនខ្មែរកាន់តែស្រលាញ់ និងគាំទ្រប៊ូសស្ត្រងជាងគេ។  ប៊ូសស្ត្រងស្រលាញ់ខ្មែរ! ស្រលាញ់អំពើល្អ កុំភ្លេចញាំប៊ូសស្ត្រងទាំងអស់គ្នា.!! Super Boostrong, Super ជាតិ!

    May 18, 2026
  • បុគ្គលជោគជ័យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដឹកនាំគណៈប្រតិភូចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់រោងចក្រទឹកស្អាតបាក់ខែង ដំណាក់កាលទី៣ ដែលជារោងចក្រប្រព្រឹត្តកម្មទឹកស្អាតធំជាងគេបំផុតរបស់កម្ពុជា។ ក្រោយបញ្ចប់ការសាងសង់ដំណាក់កាលទី៣នេះ រោងចក្រទឹកស្អាតបាត់ខែង នឹងបង្កើនសមត្ថភាពផលិតទឹកស្អាតចំនួន ១៩៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលនឹងធ្វើឱ្យសមត្ថភាពផលិតសរុបរបស់រោងចក្របាក់ខែងកើនដល់ ៥៨៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ និងបង្កើនសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញដល់ ១,២ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្ន គម្រោងដំណាក់កាលទី៣នេះសម្រេចការសាងសង់បានប្រមាណ ៧២% និងគ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៧ ដើម្បីពង្រឹងការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ ស្របតាមកំណើននៃតម្រូវការទឹកស្អាត ការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋ៕

    May 15, 2026
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្ម​សហគមន៍ជនបទកូរ៉េ (KRC) នៃសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សា(Record of Discussion) ស្តីពីគម្រោង «លើកកម្ពស់ខ្សែច្រវ៉ាក់តម្លៃកសិកម្មតាមរយៈការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទីនៅកម្ពុជា»។ នេះគឺជាព្រឹត្តិការណ៌ដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងកម្ពុជា និងកូរ៉េ។ គម្រោងនេះ គាំទ្រដោយក្រសួងកសិកម្ម ម្ហូបអាហារ និងកិច្ចការអភិវឌ្ឍន៍ជនបទ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ព្រមទាំងបានពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខានេះ បានរៀបចំឡើងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន

    May 12, 2026
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ ឯកឧត្តម អែលឈីន អាមៀរបាយ៉ូវ (Elchin Amirbayov) តំណាងប្រធានាធិបតីទទួលបន្ទុកកិច្ចការពិសេសនៃ សាធារណរដ្ឋអាស៊ែបៃហ្សង់ គូសបញ្ជាក់ពីបំណងពង្រីកទំនាក់ទំនងទៅលើវិស័យកសិកម្ម ទេសចរណ៍ដែលបម្រើដល់ក្របខ័ណ្ឌនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងអាស៊ែបៃហ្សង់។ ការគូសបញ្ជាក់របស់តំណាងប្រធានាធិបតីខាងលើ បានធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជាព្រឹកថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦នេះ។ តាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា

    May 12, 2026
  • សេដ្ឋកិច្ច

    នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបជាមួយ លោកបណ្ឌិត Francois ROGER នាយកប្រចាំតំបន់នៃមជ្ឈមណ្ឌលស្រាវជ្រាវកសិកម្មបារាំងសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ(CIRAD) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ នាឱកាសនៃជំនួប ភាគីទាំងពីរបានពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការជំរុញការបណ្តុះបណ្តាលជំនាញស្រាវជ្រាវវិស្វកម្មកសិកម្ម គីមីកសិកម្ម ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម និងការប្រើប្រាស់បច្ចេកវិទ្យា សំដៅបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចដល់ប្រជាកសិករ និងជំរុញនិរន្តរភាពរយៈពេលវែង៕ ប្រភព៖ ក្រសួងព័ត៌មាន

    May 12, 2026
  • Boostrong

    ផ្អើលពេញការដ្ឋានសំណង់នៅខណ្ឌឬស្សីកែវ អ៉ីអ្នកលក់ម្នាក់តាមទាមទារចំណែក168$ ពីអ្នកទិញ អំឡុងពេលក្រុមហ៊ុនប៊ូសស្រ្តង ប្រគល់រង្វាន់អ្នកជិតខាងល្អ 168$ x 10 ជូនម្ចាស់រង្វាន់នៅទីនោះ។ មិនដឹងនរណាខុស នរណាត្រូវទេ បងប្រុសសន រ៉ាន បានទិញប៊ូសស្រ្តង1កំប៉ុងពីកន្លែងអ៉ីម្នាក់ដែលលក់នៅជិតកន្លែងធ្វើការរបស់គាត់ដូចរាល់ដង។ តែថ្ងៃនេះសំណាងធំ គាស់ប៊ូសស្រ្តងត្រូវរង្វាន់ 168$ x 10 ធ្វើឱ្យផ្អើលពេញការដ្ឋានសំណង់។ រឿងនឹកស្មានមិនដល់ គឺអ៉ីអ្នកលក់តាមទាចំណែក168$ដែរ ប៉ុន្តែបងប្រុស រ៉ាន មិនព្រមចែកឱ្យ ព្រោះគាត់សម្រេចចិត្តចែកជូនអ្នករស់នៅជិតបន្ទប់ធ្វើការជាមួយគាត់ ធ្វើឱ្យអ៉ីអ្នកលក់ខឹងសម្បារតវ៉ាជាមួយក្រុមហ៊ុនតែម្ដង។ លុះក្រុមការងារប៊ូសស្រ្តង ជួយពន្យល់បកស្រាយជូនគាត់ ទើបគាត់អស់ចិត្ត ព្រោះគាត់ស្មានតែ រង្វាន់នេះផ្ដល់ចំណែកខ្លះជូនអ្នកលក់ ដូចរង្វាន់សេដ្ឋីក្មេង 130លានរៀល។

    May 11, 2026