Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក សម្រេចបាន ៩៩% នៃគម្រោងហើយ។ ស្ថានីយ៍នេះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុង ១ថ្ងៃ ។ គួររម្លឹកផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងដោយក្រុមហ៊ុន Kubota-Metawater Joint Venture ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២

    October 31, 2023
  • សេដ្ឋកិច្ច

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ តាមរយៈសំណេរដែលបានបង្ហោះនៅលើគណនីផ្លូវការនាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា៖ « អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ “វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ”។

    October 31, 2023
  • សេដ្ឋកិច្ច

    កាលពីព្រឹកថ្ងៃអាទិត្យ ១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា អមដោយថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ អាជ្ញាធរស្រុកកោះធំ វេជ្ជបណ្ឌិត និងលោកគ្រូអ្នកគ្រូពេទ្យ អញ្ជើញចុះពិនិត្យមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីធានាដល់របៀបរៀបរយ និងការត្រៀមសម្រាប់ពិធីបើកឱ្យដំណើរការជាផ្លូវការនាឱកាសសមស្របណាមួយខាងមុខនេះ។ សូមជម្រាបជូនថា មន្ទីរពេទ្យតេជោសែនកោះធំ មានទីតាំងស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ដែលត្រូវបានបើកការដ្ឋានកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២កន្លងទៅ ក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន

    October 31, 2023
  • សេដ្ឋកិច្ច

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានលើកឡើងថា កម្ពុជាខិតខំជួយរក្សាតម្លៃទំនិញលើទីផ្សារ ដើម្បីជីវភាពប្រជាពលរដ្ឋ ជាពិសេសតម្លៃភ្លើង រដ្ឋសុខចិត្តខាត។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ សម្តេចនាយករដ្ឋមន្ត្រីលើកឡើងដូច្នេះថា «កម្ពុជាយើងខិតខំរក្សាតម្លៃទំនិញ មានការឡើងថ្លៃយើងទទួលស្គាល់ ប៉ុន្តែយើងបានទប់ច្រើនណាស់ ជាពិសេសរឿងតម្លៃភ្លើង រដ្ឋសុខចិត្តខាត ដើម្បីធានានូវបៀវត្ស ហើយយើងខិតខំពង្រីកនូវប្រភពថាមពលរបស់យើង ពីថាមពលកកើតឡើងវិញ ពីវារីអគ្គិសនី ពីសូឡាជាដើម ធ្វើយ៉ាងណា ធានានូវការផ្គត់ផ្គង់អគ្គិសនី បើមិនអីចឹងទេ ពឹងលើខ្យូងថ្ម និងឧស្ម័នធម្មជាតិ គឺសុទ្ធតែនាំចូល បើគេវាយគ្នាតែនៅរុស្ស៉ី

    October 28, 2023
  • សេដ្ឋកិច្ច

    កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឲ្យ លោក យ៉ូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) អគ្គនាយកក្រុមហ៊ុនមីនីបៀ (Minebea) ចូលជួបសំដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ ដើម្បីរាយការណ៍ពីវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោកអគ្គនាយក ក៏បានជម្រាបជូន សម្ដេចតេជោ អំពីលទ្ធភាពនៃការបង្កើតគម្រោងថ្មីសម្រាប់ការវិនិយោគនៅកម្ពុជា ក្នុងនោះរួមមានការវិនិយោគលើថាមពលកកើតឡើងថ្មី ដែលមិនធ្វើឲ្យប៉ះពាល់ដល់បម្រែបម្រួលអាកាសធាតុ។ លោកអគ្គនាយកក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោដែរថា

    October 28, 2023
  • Boostrong

    អតិថិជនអ្នកភំ្នពេញ ទៅដើរលេងនៅបាត់ដំបង ត្រូវរង្វាន់ឡានថ្មីពីប៊ូសស្រ្តង ១គ្រឿង នេះបានថាឱ្យតែអ្នកញុំាប៊ូសស្រ្តង ដឹងតែមានលាភសំណាងធំគ្រប់ពេល ទោះបីទៅដើរលេងដល់បាត់ដំបង ក៏ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោដែរ ដូចបងប្រុស ហាយ រ៉ាវី អ៉ីចឹង។ បងប្រុស ហយ រ៉ាវី មានអាយុ 26ឆ្នាំ សព្វថ្ងៃបម្រើការនៅក្រុមហ៊ុនកម្ចាត់សត្វល្អិត និងមានទីលំនៅភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អតិថិជនកំពូលសំណាងពីប៊ូសស្រ្តងរូបនេះបាននិយាយថាឱ្យតែគាត់អស់កម្លាំង ងងុយគេង មិនស្រឡះមុខ គឺដឹងតែញុំាប៊ូសស្រ្តងត្រជាក់ៗហើយ ដូចពេលទៅដើរលេងនៅបាត់ដំបងអ៉ីចឹង គាត់ចូលចាក់សាំងផង ទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំងផង រួចបន់សុំត្រូវរង្វាន់ឡាន ស្រាប់តែគាស់ផាច់ត្រូវរង្វាន់ឡានមែន ធ្វើឱ្យគាត់រំភើបចិត្តជាខ្លាំងក៏ស្រែកហ៊ោផ្អើលពេញហ្គារ៉ាសសាំង នៅស្រុកបវិល ខេត្តបាត់ដំបង។

    October 27, 2023
  • អាជីវកម្ម

    លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនីបៀ (Minebea) បានលើកឡើងថា សម្ដេចតេជោ ហ៊ុន សែន គឺជាឆ្មបដែលបង្កើតក្រុមហ៊ុនមីនីបៀនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានរយៈពេល ១២ឆ្នាំមកហើយ។ លោកអគ្គនាយកក្រុមហ៊ុន បានលើកឡើងបែបនេះ នៅក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរូបលោកជួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញនេះ។ នៅក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុនមីនីបៀ ដែលបានបណ្តាក់ទុនវិនិយោគនៅកម្ពុជា មានការរីកចម្រើនពីមួយអាណត្តិទៅមួយអាណត្តិ ពិសេសការបង្កើនភាពជាដៃគូវិនិយោគប្រកបដោយទំនុកចិត្តនៅកម្ពុជា។ សម្តេចតេជោបានស្នើឲ្យក្រុមហ៊ុនលើកឡើងពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ក្នុងរយៈពេល១២ឆ្នាំកន្លងមក

    October 27, 2023
  • សេដ្ឋកិច្ច

    ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានសម្រេចអនុម័តគម្រោងវិនិយោគរបស់ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត ដែលមានទុនវិនិយោគ ១៣លានដុល្លារ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។

    October 27, 2023
  • អាជីវកម្ម

    ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងបន្តផ្ដល់ទីតាំងសម្រាប់អ្នកលក់ដូរផលិតផលខ្មែរបែបលក្ខណៈគ្រួសារ នៅតាមបណ្ដាស្ថានីយប្រេងឥន្ធនៈភីធីធីក្នុងរាជធានី-ខេត្ដ ចំនួន ១១។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មដែលចុះផ្សាយនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។ សូមរម្លឹកថា អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានអនុវត្ត គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្តីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅ ស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផល ខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។ គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ ២០២៣ រួចមកហើយ

    October 27, 2023
  • សេដ្ឋកិច្ច

    នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣

    October 26, 2023