ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក តម្លៃជាង ២០លានដុល្លារ សម្រេចការសាងសង់បាន ៩៩%ហើយ
សេដ្ឋកិច្ច
October 31, 2023
Khmernote
យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែតុលាឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ ជើងឯក សម្រេចបាន ៩៩% នៃគម្រោងហើយ។ ស្ថានីយ៍នេះ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន មានសមត្ថភាពចម្រោះទឹកកខ្វក់បានចំនួន ៥,០០០ម៉ែត្រគូបក្នុង ១ថ្ងៃ ។
គួររម្លឹកផងដែរថា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់នេះ សាងសង់ឡើងដោយក្រុមហ៊ុន Kubota-Metawater Joint Venture ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានតម្លៃជាង ២០លានដុល្លារ ស្ថិតលើផ្ទៃដីទំហំ ៣ហិកតា នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា៕




អត្ថបទ៖ លីនី
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង


