គំរូល្អមែន! ហាងលក់ និងបញ្ចូលហ្គាសមួយនៅថៃ សម្រេចឱ្យអតិថិជនបង់រំលោះហ្គាសយកទៅប្រើ ដើម្បីជួយសម្រាលការលំបាកខណៈតម្លៃហ្គាសកើនឡើងខ្លាំង
អាជីវកម្ម June 3, 2022 Khmernote

តម្លៃហ្គាសចម្អិនអាហារនៅក្នុងប្រទេសថៃ បានកើនឡើងបន្ទាប់ពីគណៈកម្មាធិការគ្រប់គ្រងគោលនយោបាយថាមពលបានអនុម័ត ការដំឡើងថ្លៃឧស្ម័នបន្តិចម្ដងៗស្របតាមតម្លៃនៅលើពិភពលោក។ ដោយសារមូលហេតុនេះហើយ ហាងលក់ និងបញ្ចូលហ្គាសចម្អិនម្ហូបមួយកន្លែងនៅទីក្រុង​ឈៀងម៉ៃ កំពុង​អនុញ្ញាត​ឱ្យ​អតិថិជន​ខ្លះ​បង់​រំលោះហ្គាស ​បន្ទាប់​ពី​តម្លៃ​បាន​ឡើង​ថ្លៃ​មួយ​បាត​ក្នុង​មួយ​គីឡូក្រាម ​កាល​ពី​ថ្ងៃ​ពុធ ទី០១ ខែមិថុនា ឆ្នាំ២០២២ នេះ។

លោកស្រី Kanya Choothong ម្ចាស់ហាងលក់ហ្គាសចម្អិនអាហារនៅស្រុក Muang បានទទួលស្គាល់ថា តម្លៃហ្គាសចម្អិនអាហារបច្ចុប្បន្ន គឺឡើងខ្ពស់មិនធ្លាប់មាន។ អ្នក​ស្រី​បាន​ពន្យល់​ថា​៖ “តម្លៃ​ធុងហ្គាស​ចម្អិន​អាហារទម្ងន់ ១៥ គីឡូក្រាម​បាន​ឡើង​ដល់ ៣៦៣បាត​ក្នុង​មួយ​ធុង​ ពី ៣៤៨ បាត​ក្នុង​ខែ​ឧសភា។

អ្នកស្រីបានបន្តថា ទោះតម្លៃឡើងថ្លៃក៏ដោយ ក៏មាន​អតិថិជន​ជា​ច្រើន​មក​កុម្ម៉ង់​ហ្គាស​ដូច​ធម្មតា។ ជាមួយគ្នានេះ អតិថិជន​ភាគ​ច្រើន​នៅ​ហាង​របស់​គាត់ ​គឺ​ជា​អ្នក​ធម្មតា​ដែល​យល់​ពី​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ។ អ្នកស្រីបានបន្ថែមថា អតិថិជនមួយចំនួនក៏បានអះអាងដែរថា ការលក់របស់ពួកគេមានកម្រិតទាប ដោយសារតែសេដ្ឋកិច្ចធ្លាក់ចុះ និងការកើនឡើងតម្លៃនៃការរស់នៅ។ ដូច្នេះហើយ ហើយ​ទើប​ហាង​របស់លោកស្រី អនុញ្ញាត​ឲ្យ​អតិថិជន​ខ្លះ​បង់​ថ្លៃ​ហ្គាស​ក្នុង​ការ​បង់រំលស់​ ដើម្បី​ផ្គត់ផ្គង់​អាជីវកម្ម​របស់​ពួកគេ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand