ការបញ្ជាទិញចង្រ្កានធ្យូងពីររោងចក្រធំមួយក្នុងខេត្ត Trang បានកើនឡើងយ៉ាងខ្លាំង ស្របពេលដែលតម្លៃប្រេង និងហ្គាសសម្រាប់ធ្វើម្ហូបនៅតែបន្តឡើងថ្លៃចាប់មិនឈ្នះ។ លោកស្រី Sirinya Luandee វ័យ ៣៧ឆ្នាំ ម្ចាស់រោងចក្រចង្រ្កានធ្យូង Kuan Thani បាននិយាយថា តម្រូវការចង្រ្កានធ្យូងបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីពាក់កណ្ដាលខែមេសា ហើយទំនងនឹងបន្តកើនឡើងថែមទៀត។
លោកស្រី បានបន្តថា រោងចក្របានបង្កើនសមត្ថភាពផលិតចង្រ្កានដល់ ៤,០០០ចង្ក្រានក្នុងមួយខែ ពីចន្លោះពី ២,០០០ ទៅ ៣,០០០ ចង្ក្រាន ខណៈរោងចក្រទទួលបានការបញ្ជាទិញចង្ក្រានធ្យូងជិត ២ម៉ឺនចង្រ្កាន។ ជាមួយគ្នានេះ អតិថិជនភាគច្រើនជាអ្នកលក់រាយដែលបានទិញវាសម្រាប់លក់នៅខេត្ត Songkhla, Krabi, Nakhon Si Thammarat, Surat Thani និង Phuket។
យ៉ាងណាក៏ដោយ អ្នកស្រីអះអាងថា រោងចក្រមិនអាចបង្កើនសមត្ថភាពផលិតបន្ថែមទៀតបានទេ ដោយសារចំនួនកម្មករ និងវិធីផលិតមានកម្រិត។ ទន្ទឹមនឹងនេះ ទោះបីជាដីឥដ្ឋសម្រាប់ផលិតចង្រ្កានអាចរកបាននៅក្នុងស្រុកក៏ដោយ អ្នកស្រីបាននិយាយថា រោងចក្រត្រូវដំឡើងថ្លៃចង្ក្រានចន្លោះពី ១០០ទៅ ៣០០បាត ដោយសារការឡើងថ្លៃសម្ភារៈផ្សេងទៀត ក៏ដូចជាថ្លៃដឹកជញ្ជូន៕
អត្ថបទ៖ លីនី
ប្រភព៖ nationthailand