ភោជនីយដ្ឋានមួយកន្លែងនៅភាគខាងកើតនៃទីក្រុងតូក្យូ ដែលគ្រប់គ្រងដោយម្ដាយ និងកូនស្រីជនជាតិរុស្ស៊ី បាននិងកំពុងផ្ដល់ឱកាសការងារដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីជួយដល់ប្រជាជនទទួលបានជីវិតល្អប្រសើរឡើងវិញ និងដើម្បីបង្ហាញពីការប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews លោកស្រី Anastasia វ័យ ៤០ឆ្នាំ និងកូនស្រី Daiana Stetsyuk វ័យ ២០ឆ្នាំ បានបើកដំណើរការភោជនីយដ្ឋានរុស្ស៊ីដែលមានឈ្មោះ Matreshka កាលពី 4 ឆ្នាំមុននៅទីក្រុង Chiba ក្នុងនោះក៏មានសេវាកម្មបម្រើម្ហូបតាមផ្ទះផងដែរ។
យុវតី Daiana Stetsyuk ដែលជាកូនស្រីបាននិយាយថា៖ “ទោះបីជាអ្នកដែលបានជម្លៀសខ្លួនមក នៅតែមានអារម្មណ៍ព្រួយបារម្ភ បន្ទាប់ពីបានមកដល់ប្រទេសជប៉ុនក៏ដោយក្ដី ក៏យើងនៅតែចង់ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយពួកគេ”។ Daiana Stetsyuk បានលើកឡើងដូច្នេះ បើទៅបីជាសាច់ញាត្តិនៅក្នុងប្រទេសរុស្ស៊ី ឱ្យបដិសេធមិនចេញមុខសម្ភាសន៍ ព្រោះខ្លាចនាងទាក់ទាញការចាប់អារម្មណ៍ពីអាជ្ញាធរ ប៉ុន្តែនាងនៅតែងប់ងល់។
យ៉ាងណាមិញគិតមកទល់ពេលនេះ ពួកគេបានផ្ដល់ការងារដល់ជនភៀសខ្លួនចំនួន ១៤នាក់ហើយ ដែលភាគច្រើនជាស្ត្រីដែលមានអាយុ ៣០ ឬ ៤០ឆ្នាំ។ ក្នុងចំណោមពួកគេ ទាំងនោះក៏មានអ្នកដែលទើបមកដល់ប្រទេសជប៉ុនជាលើកដំបូង និងជាអ្នកដែលបាត់បង់សមាជិកគ្រួសារក្នុងការលុកលុយផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ kyodonews


