ទីភ្នាក់ងារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាមសម្រាប់ភ្ញៀវទេសចររុស្ស៊ីបានផ្អាកសេវាកម្មរបស់ខ្លួនជាបណ្ដោះអាសន្ន ដោយសារការដាក់ទណ្ឌកម្មឥតឈប់ឈររបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Anex Vietnam Travel & Trading បានប្រកាសផ្អាក បន្ទាប់ពីបាននាំអ្នកទេសចររុស្ស៊ីជាង ៣០០នាក់ទៅប្រទេសកមណើតវិញកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។
លោក Bui Quoc Dai នាយករងក្រុមហ៊ុន Anex Vietnam បាននិយាយថា ពួកគេបានធ្វើការសម្រេចចិត្តផ្អាក បន្ទាប់ពីអាជ្ញាធររុស្ស៊ីបានណែនាំក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសនេះ ឱ្យបញ្ឈប់ជើងហោះហើរអន្តរជាតិទាំងអស់ (លើកលែងតែពទៅ និងមកពីប្រទេសបេឡារុស្ស) បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់លោកខាងលិច។
លោកបានបន្តថា “យើងនឹងឈប់ធ្វើដំណើរទេសចរណ៍សម្រាប់អតិថិជនពីប្រទេសរុស្ស៊ីយ៉ាងហោចណាស់រហូតដល់ថ្ងៃទី២៨ ខែមីនា នៅពេលដែលអាជ្ញាធររុស្ស៊ីគ្រោងនឹងប្រកាសការផ្លាស់ប្តូរបន្ថែមទៀត”។ គួរឱ្យដឹងថា ចំនួនអ្នកទេសចររុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីចុងខែកុម្ភៈ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន នេះបើតាមការកត់សម្គាល់របស់លោក Dai៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


