ក្រុមហ៊ុន Samsung C&T Corp របស់ប្រទេសកូរ៉េខាងត្បូង និងក្រុមហ៊ុនធំមួយរបស់វៀតណាម Lilama Corp បានឈ្នះការដេញថ្លៃលើគម្រោងតម្លៃ ៩៤០លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលដែលប្រើដោយ ឧស្ម័នធម្មជាតិរាវ (LNG) ដំបូងបង្អស់របស់វៀតណាម។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃ អង្គារ ក្រុមហ៊ុន Lilama បាននិយាយថា ក្រោមកិច្ចសន្យាវិស្វកម្ម លទ្ធកម្ម និងសំណង់ (EPC) ដែលផ្តល់ដោយក្រុមហ៊ុន PetroVietnam Power និងបានចុះហត្ថលេខាកាលពីថ្ងៃច័ន្ទ សម្ព័ន្ធក្រុមហ៊ុននឹងសាងសង់រោងចក្រ Nhon Trach 3 និង Nhon Trach 4 ដែលមានសមត្ថភាពរួមគ្នា ១,៥០០ មេហ្គាវ៉ាត់នៅក្នុងខេត្ត Dong Nai ។
ក្រុមហ៊ុនបានឱ្យដឹងទៀតថា រោងចក្រ Nhon Trach 3 និង Nhon Trach 4 នឹងប្រើប្រាស់ទួរប៊ីនផលិតដោយក្រុមហ៊ុន General Electric ដោយកត់សម្គាល់ថា រោងចក្រគួរតែចាប់ផ្តើមផលិតថាមពលពាណិជ្ជកម្មរវាងឆ្នាំ២០១៤ និង២០២៥។ គួរឱ្យដឹងថា ប្រទេសវៀតណាម ដែលបច្ចុប្បន្នផលិតអគ្គិសនីភាគច្រើនពីធ្យូងថ្ម កំពុងរៀបចំផែនការអភិវឌ្ឍន៍ថាមពលជាតិថ្មីមួយ ដែលរួមមានរោងចក្រថាមពលអគ្គិសនីប្រើដោយ ឧស្ម័នធម្មជាតិរាវ (LNG) ចំនួន ២២ទីតាំង៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


