ប្រតិបត្តិករកាស៊ីណូ និងហ្គេមនៅកម្ពុជា NagaCorp ប្រកាសផ្អាក​គម្រោងអភិវឌ្ឍន៍រមណីយដ្ឋាន និងល្បែង​ក្នុង​ប្រទេស​រុស្ស៊ី
អាជីវកម្ម March 4, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន channelnewsasia បានឱ្យដឹងថា ប្រតិបត្តិករកាស៊ីណូ និងហ្គេមនៅកម្ពុជា NagaCorp Ltd បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងផ្អាកគម្រោងហ្គេម និងរមណីយដ្ឋានរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន។

ប្រតិបត្តិករកាស៊ីណូ និងហ្គេម បានប្រកាសថា ការអភិវឌ្ឍន៍គម្រោងរមណីយដ្ឋានរបស់ខ្លួននៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីនឹងត្រូវផ្អាកដោយគ្មានការកំណត់។ គួររម្លឹកថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានទាក់ទាញទណ្ឌកម្មលោកខាងលិចយ៉ាងធ្ងន់ធ្ងរ និងបានជំរុញឱ្យក្រុមហ៊ុនមួយចំនួនកាត់ទំនាក់ទំនងជាមួយប្រទេសនេះ ដោយការដឹកជញ្ជូនទ្រព្យសម្បត្តិរបស់ពួកគេ ឬបញ្ឈប់ប្រតិបត្តិការតែម្ដង៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia