គិតមកទល់ពេលនេះក្រុមហ៊ុនធំជាច្រើនដែលមានមូលដ្ឋានអាជីវកម្ម និងរកស៊ីជាមួយរុស្ស៊ី បានដកខ្លួនចេញបន្តកន្ទុយគ្នារដឹក ដោយសារតែការលុកលុយរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ ក្រុមហ៊ុនដែលបានផ្អាកអាជីវកម្ម និងបិទមានសឹងតែគ្រប់វិស័យមិនថា ក្រុមហ៊ុនផលិតឡាន ផលិតប្រេង និសូម្បីតែក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។
យ៉ាងណាមិញ នៅថ្ងៃនេះ ក្រុមហ៊ុនលក់រាយធំជាងគេទីពីររបស់ពិភពលោក H&M មួយទៀតហើយបានប្រកាសថា ខ្លួននឹងផ្អាកការលក់ទាំងអស់នៅក្នុងប្រទេសរុស្ស៊ី។ H&M គឺជាក្រុមហ៊ុនចុងក្រោយគេក្នុងការបញ្ឈប់ការលក់នៅក្នុងការរីករាលដាលនៃប្រតិកម្មសាជីវកម្មប្រឆាំងនឹងអ្វីដែលនាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសបានពិពណ៌នាថាជាការវាយប្រហារ “ព្រៃផ្សៃ” ដោយប្រទេសរុស្ស៊ី។
ជាមួយគ្នានេះក្រៅពី H&M ក៏នៅមានក្រុមហ៊ុន ក្រុមហ៊ុនលក់សម្លៀកបំពាក់ទាន់សម័យ Asos បានប្រកាសកាលពីថ្ងៃពុធថា ពួកគេនឹងលែងបម្រើអតិថិជននៅក្នុងប្រទេសរុស្ស៊ីទៀតហើយ ខណៈ ម៉ាយីហោ Boohoo និងម៉ាកស្បែកជើង Nike មិនបានធ្វើអត្ថាធិប្បាយលើជម្លោះជាក់លាក់មែន ប៉ុន្តែអតិថិជននៅក្នុងប្រទេសរុស្ស៊ីមិនអាចបញ្ជាទិញផលិតផលរបស់ខ្លួនតាមអ៉ីនធឺណិតបានទៀតទេ៕


អត្ថបទ៖ លីនី
ប្រភព៖ bbc


