យោងតាមការចុះផ្សាយរបស់សារព័ត៌មាន scmp បានឱ្យដឹងថា ក្រុមហ៊ុនសាងសង់បំពង់បង្ហូរប្រេង Nord Stream 2 ដែលគ្រប់គ្រងដោយក្រុមហ៊ុនថាមពលយក្សរុស្ស៊ី Gazprom ឥឡូវនេះបានដាក់ក្ស័យធន បន្ទាប់ពីប្រទេសអាល្លឺម៉ង់បានបញ្ឈប់គម្រោងបំពង់បង្ហូរឧស្ម័ន បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។
ទីក្រុងប៊ែរឡាំងបានបញ្ឈប់គម្រោងនេះ ដែលសាងសង់ឡើងដើម្បីនាំយកឧស្ម័នរុស្ស៊ីទៅកាន់អឺរ៉ុប ខណៈដែលទីក្រុងម៉ូស្គូប្រឈមមុខនឹងការរារាំងនៃទណ្ឌកម្មពីលោកខាងលិច។ លោកស្រី Silvia Thalmann-Gut នាយកផ្នែកសេដ្ឋកិច្ចនៅក្នុងខេត្ត Zug របស់ប្រទេសស្វីស បានប្រាប់ទូរទស្សន៍សាធារណៈ SRF ថា៖ “Nord Stream បានក្ស័យធនដោយសារតែការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន” ។
លោកស្រីបានបន្ថែមថា អាជ្ញាធរក្នុងតំបន់ត្រូវបានជូនដំណឹងកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនបានដាក់ពាក្យសុំក្ស័យធន ហើយបុគ្គលិកទាំងអស់ចំនួន ១០៦នាក់ត្រូវបានបញ្ឈប់ពីការងារ។ គួររម្លឹកថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានប្រកាសកាលពីសប្តាហ៍មុនថា ពួកគេកំពុងដាក់ទណ្ឌកម្មលើគម្រោងបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream 2 របស់រុស្ស៊ី ដើម្បីជាការសងសឹកចំពោះការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន។ យ៉ាងណាមិញ ក្រុមហ៊ុនរុស្ស៊ីមួយចំនួនទៀត ដែលមានទីស្នាក់ការកណ្តាលរបស់ពួកគេនៅទីក្រុង Zug និងក្រុមហ៊ុន Thalmann-Gut ទទួលស្គាល់ថា ការក្ស័យធនកាន់តែច្រើនអាចនឹងកើតឡើងនៅពេលដែលរុស្ស៊ីទទួលទណ្ឌកម្មធំៗជាបន្តបន្ទាប់៕


អត្ថបទ៖ លីនី
ប្រភព៖ scmp


