ក្រុមហ៊ុនកសិកម្មយក្សវៀតណាម Hoang Anh Gia Lai JSC (HAGL) បានប្រកាសថា ខ្លួននឹងលក់ភាគហ៊ុនចំនួន ២៥.៤ លានហ៊ុននៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីសងបំណុល ដោយចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែកុម្ភៈកន្លងទៅថ្មីៗនេះ។ ភាគហ៊ុនដែលបានចុះបញ្ជីនៅក្រោមការដេញថ្លៃ HNG នៃក្រុមហ៊ុន Hoang Anh Gia Lai Agricultural JSC (HAGL Agrico) មានចំនួនភាគហ៊ុន ២.៣៣% នៅក្នុងក្រុមហ៊ុន។
ដោយផ្អែកលើតម្លៃទីផ្សារបច្ចុប្បន្នរបស់ HNG តម្លៃនៃកិច្ចព្រមព្រៀងគឺប្រហែល ២៥៤ ពាន់លានដុង (១១.២ លានដុល្លារ)។ ជាមួយគ្នានេះនៅពេលការលក់បានបញ្ចប់ ភាគហ៊ុនរបស់ HAGL នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធនឹងធ្លាក់ចុះបន្ថែមទៀតដល់ ៩.៤ភាគរយ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន HAGL ដែលធ្លាប់ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេក្នុងប្រទេសវៀតណាម ឥឡូវនេះផ្តោតលើអាជីវកម្មរបស់ខ្លួនទៅលើវិស័យកសិកម្ម និងការចិញ្ចឹមសត្វ។ បច្ចុប្បន្ន HAGL ប្រតិបត្តិការលើផ្ទៃដីប្រហែល ១០,០០០ ហិកតា និងកសិដ្ឋានចិញ្ចឹមសត្វចំនួន៧ ដែលមានសមត្ថភាពចិញ្ចឹមជ្រូកប្រហែល ៤០០,០០០ ក្បាលក្នុងមួយឆ្នាំ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


