ប្រទេសចិន បារម្ភខ្លាំងទាក់ទងនឹងការបិទកម្មវិធីចិនដល់ទៅ ៥៤ របស់ឥណ្ឌា
អាជីវកម្ម February 18, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងទាក់ទងនឹងការហាមប្រាមកម្មវិធីចិនរបស់ឥណ្ឌាជុំវិញហេតុផលសុវត្ថិភាព ដោយបន្ថែមថាខ្លួនសង្ឃឹមថា ឥណ្ឌានឹងប្រព្រឹត្តចំពោះអ្នកវិនិយោគបរទេសទាំងអស់ រួមទាំងក្រុមហ៊ុនចិនក្នុងលក្ខណៈតម្លាភាព យុត្តិធម៌ និងមិនរើសអើង។

លោក Gao Feng អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់សន្និសីទសារព័ត៌មានថា “យើងសង្ឃឹមថាប្រទេសឥណ្ឌាអាចចាត់វិធានការជាក់ស្តែងដើម្បីរក្សាសន្ទុះនៃការអភិវឌ្ឍន៍ដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី” ។

គួរបញ្ជាក់ផងដែរថា ប្រភពរដ្ឋាភិបាលបានប្រាប់រ៉យទ័រថា ប្រទេសឥណ្ឌាបានបិទការចូលប្រើកម្មវិធីទូរស័ព្ទចំនួន ៥៤ ដែលភាគច្រើនជារបស់ចិន៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia