ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅក្នុងប្រទេសវៀតណាម នាំគ្នាបិទទ្វារឈប់លក់ដោយសារបញ្ហាប្រេងឡើងថ្លៃ និងកង្វះខាតការផ្គត់ផ្គង់ប្រេង
អាជីវកម្ម February 17, 2022 Khmernote

មួយរយៈចុងក្រោយនេះឃើញថាតម្លៃប្រេងសាំងនៅលើពិភពលោក ក៏ដូចជានៅតាមបណ្ដាប្រទេសនីមួយៗហក់ឡើងខ្លាំងគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាជនយ៉ាងខ្លាំង។ ជាមួយគ្នានេះដែរ ដោយសារតែការឡើងថ្លៃឥតឈប់ឈរនេះ បានធ្វើឱ្យស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននៅប៉ែកភាគខាងត្បូងប្រទេសវៀតណាម រួមទាំងទីក្រុងហូជីមិញ បានបិទទ្វារអាជីវកម្មជាបន្តបន្ទាប់។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress កាលបីពេលថ្មីៗនេះបានឱ្យដឹងថា ស្ថានីយ៍ប្រេងឥន្ធនៈនៅតែបិទនៅក្នុងតំបន់ភាគខាងត្បូង រួមទាំងទីក្រុងហូជីមិញ ដោយសារការផ្គត់ផ្គង់ខ្វះខាត បើទោះបីជាមានការធានាពីអាជ្ញាធរចំពោះភាពផ្ទុយគ្នាក៏ដោយ។ ជាមួយគ្នានេះគិតត្រឹមរសៀលថ្ងៃព្រហស្បតិ៍ ស្ថានីយ៍ប្រេងចំនួន ៧ក្នុងចំណោមស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤៨របស់ទីក្រុងហូជីមិញ មិនមានស្តុកប្រេងសាំងប្រភេទ RON 95 ដ៏ពេញនិយមសម្រាប់លក់នោះទេ នេះបើយោងតាមនាយកដ្ឋានឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុង។

លើសពីនេះនៅខេត្តឡុងអាន ស្ថានីយ៍ប្រេងមួយចំនួននៅតែបិទទ្វារ ខណៈខ្លះទៀតកំណត់ការលក់ ដោយលក់ឱ្យអតិថិជនត្រឹមតែពាក់កណ្តាលនៃចំនួនប្រេងដែលពួកគេបញ្ជាទិញ។ ដោយឡែក ក្នុង​ខេត្ត Vinh Long អាជ្ញាធរ​បាន​រក​ឃើញ​ស្ថានីយ​ប្រេង​មួយ​ចំនួនមិនមានសាំងសម្រាប់លក់ទេ ហើយ​រង់ចាំ​ការ​ចែកចាយ​ពី​អ្នក​ផ្គត់ផ្គង់ ឯអ្នកខ្លះមានស្តុក ប៉ុន្តែនៅតែមិនលក់។

គួរបញ្ជាក់ផងដែរថា កង្វះឧស្ម័នត្រូវបានរាយការណ៍នៅភាគខាងត្បូងដោយសារតែការថយចុះសមត្ថភាពនៃរោងចក្រចម្រាញ់ប្រេងដ៏ធំបំផុតរបស់វៀតណាមគឺ Nghi Son ទោះបីជាមន្ត្រីបាននិយាយថា មានគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការពេញលេញនៅក្នុងខែកុម្ភៈក៏ដោយ។ ទន្ទឹមនឹងនេះដែរ តម្លៃលក់រាយប្រេងសាំងប្រភេទ RON 95 បានកើនឡើងជិត ៤.៦% ដល់តម្លៃ ២៤,៣៦០ ដុង (១.០៧ ដុល្លារ) ក្នុងមួយលីត្រនៅឆ្នាំនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress