យោងតាមការបង្ហោះរបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះបានឱ្យដឹងថា អ្នកវិនិយោគទុនជប៉ុន ៣រូប មានចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគ សាងសង់ភូមិឋានបែបបូរាណជប៉ុនដេីម្បីបង្ហាញវប្បធម៌ជប៉ុន និងមានភោជនីយដ្ឋានបូរាណជប៉ុននៅលេីទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមសំណេររៀបរាប់របស់ឯកឧត្តម នាព្រឹកទី២២ ខែមករា ឆ្នាំ២០២២ ឯកឧត្តមបានទទួលជួបជាមួយអ្នវិនិយោគទុនមកពីប្រទេសជប៉ុនបីរូប ទី១.លោក ISHIKAWA MASASHIKO បានមករស់នៅប្រកបអាជីវកម្មនៅកម្ពុជាយេីង អស់រយៈពេល8ឆ្នាំកន្លងទៅហេីយ ជាម្ចាស់ក្រុមហ៊ុនបញ្ជូនពលករខ្មែរទៅធ្វើការនៅជប៉ុន និង ជាម្ចាស់ក្រុមហ៊ុនប្រឹក្សាយោបល់អំពីអចលនទ្រព្យ ទី២.លោក DOI TADASHI ម្ចាស់ភោជនីយដ្ឋាន ហីបាឈិ នៅភ្នំពេញ បានមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយេីង៨ឆ្នាំហើយដែរ ទី៣.លោក UETA TERUHIKO បានមករស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ១០ឆ្នាំហើយជាម្ចាស់ក្រុមហ៊ុនសំណង់ និង ជាម្ចាស់ហាងកាហ្វេ អឹអិដា រាជធានីភ្នំពេញ។
ឯកឧត្តមបានឱ្យដឹងទៀតថា ទាំងអស់គ្នាសុទ្ធតែធ្លាប់បានចូលមក ពិនិត្យសិក្សាលេីទីតាំងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍ កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យច្រើនលេីករួចមកហេីយ ទេីបមានចំណាប់អារម្មណ៍ចង់បោះទុនវិនិយោគ សាងសង់ភូមិឋានបែបបូរាណជប៉ុនដេីម្បីបង្ហាញវប្បធម៌ជប៉ុន និងមានភោជនីយដ្ឋានបូរាណជប៉ុនផងដែរ នៅលេីទឹកដីនៃព្រះរាជាណាចក្រកម្ពុជាយេីង ក្រោយពីបានជូនទៅពិនិត្យមេីលទីតាំងជាក់ស្តែងរួចហេីយ ភ្ញៀវទាំងអស់និងទៅសិក្សាគូប្លង់លំអិតរួចហេីយជួបគ្នាសម្រេចជាចុងក្រោយ៕














អត្ថបទ៖ លីនី


