សាច់ជ្រូកឡើងថ្លៃពេក ហាងប៊ូហ្វេ និង ម៊ូកៈថៈ ក្នុងប្រទេសថៃ ២នេះ ងាកមកប្រើសាច់ក្រពើវិញ មានអីលក់ដាច់ខ្លាំងហើយល្បីពេញបណ្ដាញសង្គម
អាជីវកម្ម January 22, 2022 Khmernote

ដើម្បីឆ្លើយតបទៅនឹងការឡើងថ្លៃនៃសាច់ជ្រូក ភោជនីយដ្ឋានចំនួន ២កន្លែង បានងាកមកបម្រើជាសាច់ក្រពើដល់អតិថិជន ទទួលបានការគាំទ្រខ្លាំងមែនទែន។ ភោជនីយដ្ឋាន Nakhon Pathom shabu-shabu និង Tidmor Moo Kratha Buffet បានបង្កើតមុខម្ហូបថ្មី ចម្អិនពីសាច់ក្រពើ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

ម្ចាស់ហាង Tidmor Moo Kratha Buffet ដែលមានទីតាំងនៅលើផ្លូវ Buddhamonthon 5 ក្នុងស្រុក Samphran នៃ Nakhon Pathom បាននិយាយថា គាត់បានផ្តល់សាច់ក្រពើអស់រយៈពេលពីរសប្តាហ៍ហើយ ហើយវាពិតជាមានប្រជាប្រិយភាពខ្លាំងណាស់។ ម្ចាស់ហាងរូបនេះបានឱ្យដឹងទៀតថា តាម​ពិត​តម្រូវការ​មាន​ច្រើន​រហូត​ធ្វើ​ឱ្យ​នាងត្រូវបង្កើនចំនួននៃការទិញជា​ប្រចាំ​ថ្ងៃ​ពី​៧​គីឡូ​ ទៅ​២៥​គីឡូក្រាម ។ ហើយតម្រូវការច្រើននេះ ​ដោយសារ​នាង​រើស​យក​សាច់​កន្ទុយ​ដែល​ទន់​មាន​ខ្លាញ់​បន្តិច ហើយ​មាន​រសជាតិ​ដូច​សាច់ជ្រូក។

ជាមួយគ្នានេះដែរ សម្រាប់ភោជនីយដ្ឋាន shabu-shabu ​សាច់ក្រពើក៏ត្រូវបានប្រើប្រាស់សម្រាប់មុខម្ហូបជាច្រើនមុខទៀត រួមទាំងសាច់ចៀនជាមួយខ្ទឹមស និង “សាច់ក្រក” ដែលជាម្ហូបបែបប្រពៃណីភាគឦសានធ្វើដោយសាច់កិន។ យ់ាងណាមិញ ទោះបីជាតម្លៃកើនឡើងក៏ដោយ ភោជនីយដ្ឋានក៏ផ្តល់ជូនសាច់ជ្រូកក្នុងតម្លៃ ១៦៨បាត ជាប្រភេទអាហារប៊ូហ្វេ ផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand