Toyota ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោក ត្រូវផលិតរថយន្តឱ្យបាន ១លានគ្រឿងក្នុងខែមីនា ទើបសម្រេចគោលដៅប្រចាំឆ្នាំបាន
អាជីវកម្ម January 19, 2022 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Chanel New asia បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp នឹងផលិតរថយន្តចំនួន ៧០០,០០០ គ្រឿងនៅទូទាំងពិភពលោកក្នុងខែកុម្ភៈ កើនឡើង១០% ពីឆ្នាំមុន និងផលិតឱ្យបាន ១លានគ្រឿងបន្ថែមទៀតក្នុងខែមីនា ដើម្បីសម្រេចបានគោលដៅផលិតកម្មប្រចាំឆ្នាំចំនួន ៩លានគ្រឿង។

ទោះជាយ៉ាងណាក្ដី អ្នកនាំពាក្យក្រុមហ៊ុន Toyota បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរអំពីរបាយការណ៍របស់ Nikkei ថាតើក្រុមហ៊ុនផលិតរថយន្តជប៉ុនគ្រោងនឹងធ្វើតាមគោលដៅផលិតកម្មសម្រាប់ឆ្នាំ ដែលបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ខាងមុខនេះឬយ៉ាងណា?

យ៉ាងណាមិញ ក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បាននឹងកំពុងព្យាយាមបង្កើនផលិតកម្មនៅក្នុងខែចុងក្រោយនៃឆ្នាំអាជីវកម្ម ដើម្បីបង្កើតទិន្នផលដែលមិនអាចសម្រេចបានមុននេះ ដោយសារតែកង្វះខាតគ្រឿងបន្លាស់ពីរោងចក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារការរឹតបន្តឹងការចាក់សោរនៃជំងឺកូវីដ-១៩៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia