ក្រុមហ៊ុន Walmart ដែលជាយីហោលក់រាយដ៏ំធំមួយរបស់អាមេរិក កំពុងតស៊ូជាមួយនឹងការតវ៉ាជាសាធារណៈនៅក្នុងប្រទេសចិន បន្ទាប់ពីអ្នកនិយមលេងអ៉ីនធឺណេតរបស់ប្រទេសនេះ បានចោទប្រកាន់ក្រុមហ៊ុនថា មិនបានស្តុកទុកផលិតផលពីតំបន់ Xinjiang របស់ប្រទេសចិន។
បើតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា Walmart មិនមែនជួបបញ្ហាតែមួយនេះទេ គឺជួបនឹងបញ្ហាធ្លាក់ចុះនៃការប្រើប្រាស់របស់ប្រជាជនចិន និងបញ្ហាទំនាក់ទំនងនយោបាយ។
យ៉ាងណាមិញ បញ្ហាតវ៉ាជាសាធារណៈនៅក្នុងប្រទេសចិននេះ មិនមែនមានតែ Walmart មួយនេះ បានជួបប្រទះ តែមានក្រុមហ៊ុនធំៗរបស់លោកខាងលិចជាច្រើន ហើយក្នុងនោះក្រុមហ៊ុនខ្លះបានចាកចេញពីទីផ្សារប្រទេសចិនតែម្ដងដូចជា៖ ផ្សារទំនើបបារាំង Carrefour ,ក្រុមហ៊ុនផលិតរថយន្តជប៉ុន “Diaoyu”, ផ្សារទំនើបរបស់កូរ៉េខាងត្បូង Lotte Mart ហើយថ្មីៗនេះមាន H&M និងម៉ាកសម្លៀកបំពាក់បរទេសផ្សេងទៀត៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


