អភិបាលក្រុងបាងកក បញ្ជាឱ្យបិទ កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា បន្ថែមទៀតរហូតដល់ថ្ងៃទី ១៥ ខែមករា
អាជីវកម្ម December 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អភិបាលក្រុងបាងកក លោក Pol General Asawin Kwanmuang បានចុះហត្ថលេខាលើបទបញ្ជារបស់រដ្ឋបាលក្រុងបាងកកដើម្បី បិទកន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា និងគ្រឹះស្ថានដែលបម្រើសេវាកម្មស្រដៀងគ្នានេះ រហូតដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២២។

យ៉ាងណាមិញ ខាងអភិបាលក្រុងបាងកក មិនបានបញ្ជាក់ពីហេតុផលដែលឈានដល់ការបិទនោះទេ ប៉ុន្តែអាចនឹងជាវិធានការសម្រាប់ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈបច្ចុប្បន្នប្រទេសថៃកំពុងវាយប្រហារដោយកូវីដ-១៩ រ៉ាវ្យ៉ង់ អូមីក្រុង។ គួរឱ្យដឹងថា កន្លែងកម្សាន្ត ហាងស្រា បារ ហាងខារ៉ាអូខេ ហាងម៉ាស្សា ត្រូវបានបញ្ជាឱ្យបិទបន្ទាប់ពីត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញចាប់ពីថ្ងៃទី៣១ ខែធ្នូ ខាងមុខនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand