ក្រុមហ៊ុន Nike កំពុងឃើញពីការងើបឡើងវិញជាថ្មីហើយ ខណៈរោងចក្រផលិតនៅវៀតណាមបានបើកដំណើរការឡើងវិញ
អាជីវកម្ម December 22, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Nike កំពុងសំលឹងឃើញឱកាសងើបឡើងវិញ ខណៈរោងចក្រផលិតនៅវៀតណាមបានបើកដំណើរការឡើងវិញ។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Nike មានទំនុកចិត្តថា ការបន្តផលិតឡើងវិញក្នុងប្រទេសវៀតណាម នឹងជំរុញការងើបឡើងវិញនាពេលអនាគតរបស់ក្រុមហ៊ុន។

ប្រធានផ្នែកហិរញ្ញវត្ថុ Matthew Friend បានប្រាប់កាសែត Wall Street Journal ថា៖ បើប្រៀបធៀបទៅនឹងកៅសិបថ្ងៃមុន យើងមានទំនុកចិត្តកាន់តែខ្លាំងឡើងថាការផ្គត់ផ្គង់នឹងធ្វើឱ្យមានដំណើរការធម្មតាក្នុងឆ្នាំសារពើពន្ធ ២០២៣ ដោយសាររោងចក្រទាំងអស់នៅក្នុងប្រទេសវៀតណាមកំពុងដំណើរការ ហើយការផលិតមានប្រហែល ៨០% នៃអ្វីដែលអ្វីដែលក្រុមហ៊ុនមាននៅមុនពេលបិទ។

គួរឱ្យដឹងថា វិធានការរក្សាគម្លាតពីសង្គមក្នុងប្រទេសវៀតណាម ដែលជាកន្លែងផលិតជាងពាក់កណ្តាលនៃស្បែកជើង និងប្រហែលមួយភាគបីនៃការផលិតសម្លៀកបំពាក់របស់ Nike បានដាក់ចេញក្នុងអំឡុងខែកក្កដាដល់ខែកញ្ញា ដែលបានបណ្តាលឱ្យក្រុមហ៊ុនលុបចោលការផលិតប្រហែល ១៣០លានផលិតផល៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress