ក្រុមហ៊ុន Lego រើសយកវៀតណាមសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារផលិតរបស់ក្មេងលេងនាំចេញទៅទីផ្សារពិភពលោក
អាជីវកម្ម December 17, 2021 Khmernote

ក្រុមហ៊ុនផលិតរបស់ក្មេងលេងរបស់ដាណឺម៉ាក Lego Group នឹងសាងសង់រោងចក្រតម្លៃ ១ពាន់លានដុល្លារនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម ក្នុងឆមាសទីពីរនៃឆ្នាំក្រោយ នេះបើយោងតាមតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress។

សារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្ងៃពុធ ជាមួយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាសួនឧស្សាហកម្មវៀតណាម-សិង្ហបុរី ដើម្បីសាងសង់រោងចក្រ ដែលជារោងចក្រទីប្រាំមួយនៅទូទាំងពិភពលោក។

រោងចក្រ​នេះ​ គ្រោង​នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២៤ និង​ជួល​មនុស្ស​ប្រមាណ ៤.០០០​នាក់ ហើយគម្រោងនេះនឹងក្លាយជារោងចក្រអាស៊ីទីពីររបស់ខ្លួន បន្ទាប់ពី Lego បានបើកដំណើរការមួយរួចទៅហើយនៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០១៦ ដោយផលិតផលរបស់ Lego ត្រូវបានលក់នៅក្នុងទីផ្សារជាង ១៣០ឆ្នាំមកហើយ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress