មិនធម្មតាមែន! ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង បានចោះទុនវិនិយោគជិត ១៨ ពាន់លានដុល្លារក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ
អាជីវកម្ម December 9, 2021 Khmernote

Samsung គឺជាក្រុមហ៊ុនអេឡិចត្រូនិកយក្សមួយរបស់កូរ៉េខាងត្បូង និងនៅលើពិភពលោក ហើយក្នុងរយៈពេល ២៤ឆ្នាំចុងក្រោយនេះ Samsung បានវិនិយោគ ១៧.៧៤ ពាន់លានដុល្លារក្នុងប្រទេសវៀតណាម នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ ការវិនិយោគក្នុងចំនួនដ៏ច្រើននេះ គឺស្មើនឹង ២៩% នៃក្រុមហ៊ុនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។

នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃច័ន្ទ ជាមួយ ឧបនាយករដ្ឋមន្ត្រីវៀតណាម នាយកប្រតិបត្តិក្រុមហ៊ុន Samsung វៀតណាម លោក Choi Joo បានឱ្យដឹងថា ជាមួយនឹងរោងចក្រផលិត និងស្រាវជ្រាវចំនួន ៨នៅក្នុងប្រទេស ក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់កូរ៉េខាងត្បូងសម្រេចបានប្រាក់ចំណូលជិត ៦០.៥ ពាន់លានដុល្លារក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ។

លោកបានបន្ថែមថា ក្រុមហ៊ុនបានកត់សម្គាល់ការកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជាមានបញ្ហាប្រឈមក្នុងការរក្សារោងចក្រដំណើរការ និងប្រភពគ្រឿងបន្លាស់ចំពេលមានជំងឺរាតត្បាត កូវីដ-១៩ ក៏ដោយ។ ហើយការនាំចេញមានចំនួនជិត ៨៩% នៃប្រាក់ចំណូល។ មិនតែប៉ុណ្ណោះ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍តម្លៃ ២២០លានដុល្លារ នៅទីក្រុងហាណូយ ដែលជាប្រភេទដំបូងគេនៅខាងក្រៅប្រទេសកំណើតរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress