មិនធម្មតា! វៀតណាមនាំចេញទំពាំងស្រស់កែច្នៃជិត ៣០តោនទៅ​ប្រទេស​ហូឡង់ និងកំពុងត្រូវប៉ាន់នៅក្នុងប្រទេសជាច្រើនទៀត
អាជីវកម្ម December 4, 2021 Khmernote

ប៉ុន្មានឆ្នាំថ្មីៗនេះ​ វៀតណាមកំពុងរីកមុខរីកមាត់នៅលើទីផ្សារអន្តរជាតិតាមរយៈផលិតផលកសិកម្មដែលបាននាំចេញ ក៏ដូចជាកែច្នៃសម្រាប់ដាក់លក់នៅតាមបណ្ដាផ្សារអន្តរជាតិធំៗជាច្រើនផងដែរ។ ហើយនាពេលថ្មីៗនេះ​ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រុមហ៊ុនវៀតណាមមួយបាននាំចេញ ទំពាំងស្រស់កែច្នៃចំនួន ២៨តោនទៅកាន់ប្រទេសហូឡង់ ដែលជាទីផ្សារថ្មី និងជាភាពរីកចម្រើនមួយទៀតនៅអឺរ៉ុប។

បើតាមសារព័ត៌មានដដែលបានឱ្យដឹងថា ក្រុមហ៊ុន Kim Boi Joint Stock Company នៅខេត្ត Hoa Binh ភាគខាងជើងកាលពីថ្ងៃទី២ ខែធ្នូ បាននាំចេញទំពាំងស្រស់កែច្នៃចំនួន ២៨តោនទៅកាន់ប្រទេសហូឡង់។ ក្រុមហ៊ុនមួយនេះ មានផលិតផលជាច្រើនរួមទាំងទំពាំង ដែលក្នុងនោះមានទាំងទំពាងស្រស់ ទពាំងជូរ និងទំពាំងក្រៀមជាដើម ដែលត្រូវបានដាក់លក់ក្នុងប្រទេសជាច្រើន រួមមាន៖ប្រទេសហូឡង់ ឆេក អាល្លឺម៉ង់ ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្ត្រាលី និងអង់ហ្គោឡា និងស្ទើរតែផ្សារទំនើប និងអាគារពាណិជ្ជពាណិជ្ជកម្មទូទាំងប្រទេសវៀតណាម។

ទាំងនេះ គឺជាសញ្ញាវិជ្ជមានសម្រាប់វិស័យកសិកម្មរបស់ខេត្ត រួមចំណែកក្នុងការបញ្ជាក់ម៉ាកម្ហូបអាហារវៀតណាមនៅលើទីផ្សារអន្តរជាតិ។ យ៉ាងណាមិញ មកទល់ពេលនេះក្រុមហ៊ុន Kim Boi JSC បាននាំទំពាំងស្រស់ និងគុយទាវចំនួន ២៨០ តោនទៅកាន់ទីផ្សារបរទេសជាច្រើន ដោយទទួលបានប្រាក់ចំណូលចំនួន ១០០ ពាន់លានដុង (៤,៣៨ លានដុល្លារអាមេរិក) និងបង្កើតការងារជូនកម្មករក្នុងស្រុកជាង ១០០ នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus