ឯកឧត្តម ម៉ុង ឬទ្ធី បង្ហាញពីរបៀបកាត់មែកស្វាយបន្តពូជ ឱ្យបានច្រើនប្រភេទ ដេីម្បី​ជាចំណេះដឹង​ដល់អ្នក​មានចំណង់ចំណូលចិត្ត​លេី​វិស័យ​សិកម្ម ​(មានវីដេអូ)
អាជីវកម្ម November 10, 2021 Khmernote

ឯកឧត្តម ម៉ុង ឬទ្ធី ដែលគ្រប់គ្នាស្គាល់ថាជាសេដ្ឋីកសិកម្ម កាលពីពេលថ្មីៗនេះបានបង្ហាញនូវវីដេអូរយៈពេប្រមាណ ១០នាទី ពីរបៀបកាត់មែកស្វាយបន្តពូជ ឱ្យបានច្រើនប្រភេទ។ ភ្ជាប់ជាមួយវីដេអូ​ ឯកឧត្តមកមានសារជាអក្សរដែលបានរៀបរាប់ដូច្នេះថា៖ « ជាដំបូងខ្ញុំ​សូម​អភ័យទោស​ដល់​ប្រិយមិត្ត​យេីងដែល​​ប្រកបមុខ​របររកស៊ី​បញ្ចូល​សម្លេងផង​ មូលហេតុ​ខ្ញុំ​បញ្ចូល​សម្លេងដោយ​ខ្លួន​ឯងដែលមិនមែន​ជា​អាជីពរបស់ខ្លួន​ បេីខ្ញុំ​រកគេអោយ​បញ្ចូល​សម្លេង​នោះខ្ញុំ​ត្រូវ​សរសេរ​អោយ​ដដែល​ បេីទោះបីជា​សម្លេង​ខ្ញុំ​មិនសូវ​ពិរោះ​ក៏ដោយ​ចុះ​ សូម​ប្រិយមិត្ត​យេីង​ទ្រាំ​ស្ដាប់​សិនទៅ​ មិនចាំបាច់​ចំណាយប្រាក់ទេ Free ខ្ញុំ​ត្រូវ​ប្រេីពេលវេលា និង​ថវិការ​អស់ច្រេីនណាស់​ ទម្រាំ​ផលិត​វីដេអូ​នេះបាន​ ដេីម្បី​ជាចំណេះដឹង​ដល់​ប្រិយមិត្ត​យេីងដែល​មានចំណង់ចំណូលចិត្ត​លេី​វិស័យ​សិកម្ម​ »។

សូមទស្សនាវីដេអូនៅខាងក្រោម៖