ប្រធានគណៈកម្មាធិការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Thai Airways International Plc នឹងលក់យន្តហោះចំនួន ៤២ គ្រឿង និងកាត់បន្ថយជិតមួយភាគបីនៃកម្លាំងពលកម្មរបស់ខ្លួន ដែលជាផ្នែកនៃផែនការកាត់បន្ថយចំនួនយន្តហោះ និងកាត់បន្ថយការចំណាយ។
លោក Piyasvasti Amranand ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញការពារពីការក្ស័យធនបាននិយាយថា យន្តហោះដែលត្រូវបានលក់ គឺចាស់ហើយមិនប្រើថាមពលទេ។ ជាមួយគ្នានេះ បន្ទាប់ពីការលក់នេះ ក្រុមហ៊ុនអាកាសចរណ៍នឹងមានយន្តហោះចំនួន ៥៨ គ្រឿងក្នុង ៤ ប្រភេទ។
លោក Piyasvasti បានបន្ថែមថា Thai Airways នឹងកាត់បន្ថយចំនួនកម្មករពី ២១,៣០០ ទៅ ១៤,៥០០ នាក់នៅខែធ្នូ ឆ្នាំ ២០២២។ ទន្ទឹមនឹងនេះ ដើម្បីជួយដល់លំហូរសាច់ប្រាក់ ក្រុមហ៊ុនអាកាសចរណ៍នឹងបញ្ចប់កិច្ចព្រមព្រៀងឥណទាន ២៥ពាន់លានបាតជាមួយស្ថាប័នហិរញ្ញវត្ថុនៅឆ្នាំក្រោយ ហើយកំពុងពិភាក្សាជាមួយរដ្ឋាភិបាលសម្រាប់បន្ថែម ២៥ ពាន់លានបាត។
គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បានខាតបង់ប្រាក់ស្ទើរតែរៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ២០១២។ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន បានជួបការលំបាកជាច្រើន រហូតដល់ថ្នាក់ដាក់ពាក្យបណ្ដឹងក្ស័យធុន លក់យន្តហោះ អាគារការិយាល័យ និងបើកអាជីវកម្មផ្សេងៗជាច្រើនដើម្បីស្ដារក្រុមហ៊ុន៕


អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


