ក្រសួងសុខាភិបាលថៃ នឹងស្នើឱ្យបើកឡើងវិញនូវអាជីវកម្មមួយចំនួនទៀតនៅទូទាំងប្រទេស នៅក្នុងកិច្ចប្រជុំរបស់ខ្លួន ដែលប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ជាមួយមជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាព Covid-19 (CCSA)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នេះ។
វេជ្ជបណ្ឌិត Apisamai Srirangsan អ្នកនាំពាក្យរងរបស់ CCSA បាននិយាយកាលពីថ្ងៃច័ន្ទថា ក្រសួងសង្ឃឹមថា អាជីវកម្មជាច្រើនទៀតដូចជា រោងកុន និងកន្លែងកម្សាន្ត អាចត្រូវបានបើកជាបណ្តើរៗ នៅទូទាំងប្រទេស។
ប៉ុន្តែទោះយ៉ាងណា លោកស្រីបាននិយាយថា កន្លែងទាំងនេះនឹងត្រូវបានអនុញ្ញាតឱ្យបើកឡើងវិញ ប្រសិនបើប្រតិបត្តិករមានវិធានការសុវត្ថិភាពទាំងអស់នៅនឹងកន្លែង ហើយអាចធានាថាគ្មានការឆ្លងមេរោគណាមួយនឹងផ្ទុះឡើងនៅពេលបើកដំណើរការ។ គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលថៃបានរាយការណ៍នៅព្រឹកថ្ងៃអង្គារនេះថា មានករណីឆ្លងថ្មីចំនួន ១០,៩១៩ ករណី និងមានអ្នកបាត់បង់ជិវីតចំនួន ១៤៣ នាក់ទៀតក្នុងរយៈពេល ២៤ម៉ោង៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


