ក្រសួងពាណិជ្ជកម្មជូនដំណឹងដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវាកម្មមួយនេះ ចូលរួមពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ នៅសាធារណរដ្ឋកូរ៉េ
អាជីវកម្ម September 13, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មជូន ដំណឹងដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវា កម្មល្បែងកំសាន្តសកល ចូល រួមពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ “Global Game Exhibition G-STAR 2021” នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ១៧ ដល់ ២០ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធ អ៊ិនធើណិត។

យោងតាមសេចក្តីជូនដំ ណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (ASEAN- Korea Centre) នឹងរៀបចំពិធីតាំងពិព័រណ៍ល្បែងកំសាន្តសកលឆ្នាំ២០២១ ÓGlobal Game Exhibition G-STAR 2021” ដោយសូមអញ្ជើញដល់ក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើសេវា កម្មល្បែងកំសាន្តសកល ដើម្បីចូលរួមព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ (ចូលរួមតាមរយៈប្រព័ន្ធអនឡាញ)។ ក្រសួងពាណិជ្ជកម្ម ក្នុងនាមអ្នកសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន- កូរ៉េ សូមអញ្ជើញលោក លោកស្រី ដែលជាសេវាករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូល រួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទចុះឈ្មោះចូលរួម និងទាក់ទងជាមួយមន្ត្រីកូរ៉េ កញ្ញា Yoem Su-jin (sjyeom@aseankorea.org) ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទូរស័ព្ទលេខ៖ ០១៧ ៩៦០ ២០០ / ០៨៧ ៧៥៥ ៥៥១ ឬ អ៊ីម៉ែល៖ chouseth@gmail.com/ ritatong19@gmail.com ។

សូមបញ្ជាក់ថា កាលបរិច្ឆេទឈប់ទទួលពាក្យចូលរួមត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ជាកំណត់ ៕

ប្រភព៖ ក្រសួងព័ត៌មាន