យោងតាមការបង្ហោះនៅលើហ្វេសប៊ុករបស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃទី០១ ខែកញ្ញា ម្សិលមិញនេះ បានបង្ហាញរឿងដ៏គួរឱ្យចាប់អារម្មណ៍មួយ ដោយឯកឧត្តមបានចំណាយថិវកាជាង ២លានដុល្លារ ដើម្បីសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធយក ទៅឱ្យជ្រូកផឹក។
នៅក្នុងការបង្ហោះជាវិដេអូអំពីការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹក ឯកឧត្តមបានភ្ជាប់មកសំណេរដោយរៀបតរាប់ដូច្នេះថា៖ «នេះជាវីដេអូខ្លីមួយស្តីអំពី ការងារសាងសង់ទំនប់ទឹក និងអាងចម្រោះទឹកបរិសុទ្ធ សម្រាប់អោយជ្រូកផឹក ដែលត្រូវចំណាយថវិការអស់ប្រមាណជាជាង USD2,000,000,00 (ពីរលានដុល្លារ) ប្រហែលជាប្រិយមិត្តយេីង មានចម្ងល់ហេីយថាតេីមានមូលហេតុអ្វី ចាំបាច់ចំណាយថវិការដ៏ច្រើនសន្ធឹកសន្ធាប់ យកទៅសាងសង់ទំនប់ទឹកនិងអាងចម្រោះទឹកបរិសុទ្ធ យកទៅអោយជ្រូកផឹកទៅវិញអីចឹង ?»
ឯកឧត្តម បានបន្តរៀបរាប់ប្រាប់ពីមូលហេតុថា៖ «ដេីម្បីសុវត្ថិភាពម្ហូបអាហារ យេីងត្រូវគិតចាប់តាំងពីបន្តពូជ រហូតដល់លេីចានម្ហូបតែម្តង បេីយេីងមិនហ៊ានចំណាយថវិការ ទៅលេីការងារបន្សុតពូជ ទឹក ចំណី និងថែទាំទេ នៅពេលដែលជ្រូកឆ្លងរោគនោះ យេីងនិងត្រូវទទួលការខាតបង់រិតតែ ធ្ងន់ធ្ងរជាងនេះទៅទៀត »៕
អត្ថបទ៖ លីនី