យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា ភោជនីយដ្ឋាននៅក្នុងក្រុងបាងកក និងតំបន់ក្រហមក្រម៉ៅ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើវិញ។ សារព័ត៌មានដដែលបានបន្តថា មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពកូវីដ-១៩ (CCSA) បានស្នើឱ្យមានការបន្ធូរបន្ថយ ការរឹតបន្តឹងលើភោជនីយដ្ឋាន និងបំរាមគោចរនៅខេត្តចំនួន ២៩ នៅតំបន់ក្រហមក្រម៉ៅ រួមទាំងទីក្រុងបាងកក។
យោងតាមសំណើ ភោជនីយដ្ឋានដែលមានម៉ាស៊ីនត្រជាក់នឹងត្រូវបានអនុញ្ញាតឱ្យបើកទទួលភ្ញៀវក្នុងសមត្ថភាព ៥០% ខណៈពេលដែលភោជនីយដ្ឋានខាងក្រៅអាចបើកបានក្នុងសមត្ថភាព ៧៥ ភាគរយ។ លើសពីនេះបំរាមគោចរនៅតំបន់ក្រហមក្រម៉ៅ នឹងពន្យារពេល១ ម៉ោងពីលើម៉ោងចាស់ដែលបានដាក់ចេញ និងដំណើរការចាប់ពីម៉ោង ១០ យប់ដល់ម៉ោង ៤ ទៀបភ្លឺ។
គួររម្លឹកផងដែរថា ខេត្ត ក្រុងចំនួន ៣៩ ដែលត្ររូវបានចាត់ទុកជាតំបន់ក្រហមក្រម៉ៅ រួមមាន៖ Bangkok, Kanchanaburi, Chonburi, Chachoengsao, Nakhon Pathom, Nakhon Nayok, Nakhon Ratchasima, Narathiwat, Nonthaburi, Pathum Thani, Prachuap Khiri Khan, Prachinburi, Ayutthaya, Phetchaburi, Pattani, Phetchabun, Yala, Rayong, Ratchaburi, Lop Buri, Songkhla, Singburi, Samut Prakan, Samut Songkhram, Samut Sakhon, Saraburi, Suphanburi និង Ang Thong៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


