រដ្ឋបាលខេត្តបាត់ដំបង បន្តបិទខ្ទប់ផ្សារក្នុងខេត្តចំនួន ៥៩ ក្នុងរយៈពេល ៧ថ្ងៃបន្ថែមទៀត
អាជីវកម្ម August 14, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា​ រដ្ឋបាលខេត្តបាត់ដំបង បានសម្រេចបន្តបិទផ្សារក្នុងខេត្តបាត់ដំបងចំនួន ៥៩ផ្សារ រយៈពេល៧ថ្ងៃបន្ត ទៀតចាប់ពីថ្ងៃទី ១៥ខែសីហាដល់ថ្ងៃទី ២២ខែសីហាខាងមុខ។ ការចេញសេចក្តីសម្រចរបស់រដ្ឋបាលខេត្តបាត់ដំបងនាថ្ងៃទី ១១ខែសីហា បន្ទាប់ពីផ្សារក្នុងខេត្តបាត់ដំបងនេះ ត្រូវបានសម្រេចឱ្យបិទខ្ទប់រយៈ ពេល១៤ថ្ងៃរួចទៅហើយ។

ខ្លឹមសារសេចក្តីសម្រេចនេះបានកំណត់ថា ក្នងអំឡុងបន្តបិទខ្ទប់ផ្សារទាំង៥៩ បណ្តោះ អាសន្ននេះ អាជ្ញាធរស្រុក ក្រុង ត្រូវចងខ្សែបិទខ្ទប់ ផ្អាកការចេញចូលនៅទីតាំងផ្សារទាំងនេះ កំណត់ទីតាំងលក់ ដូរនៅកន្លែងសមស្រប ធំទូលាយ សម្រាប់ការលក់ដូរបន្លែ ត្រីសាច់ និងសម្ភារចាំ បាច់ ដែលចម្លោះ ពីកន្លែងលក់ដូរពីមួយទៅមួយ ចាប់ ពី៥ម៉ែត្រទៅ៧ម៉ែត ។ ចំពោះទីតាំងលក់ដូរណា ដែលមិនសមស្រប ត្រូវបិទការលក់ដូរនោះភ្លាម និង តម្រូវទាំងអ្នក ទិញនិងអ្នកលក់ត្រូវពាក់ម៉ាស់រក្សាគម្លាត និងត្រូវមានអាកុល រឺជែលសម្អាតដៃជាប្រចាំ។

ការចេញសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តនេះ ស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំឱ្យបន្តអនុវត្តន៍វិធានការប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជម្ងឺកូវីដ១៩ ចំនួន៧ថ្ងៃបន្ថែមទៀតចាប់ពីថ្ងៃទី១២ខែសីហា ដល់ថ្ងៃទី១៩ខែសីហា ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបន្តការគ្រប់គ្រង នៃការឆ្លងរាល ដាលទ្រង់ទ្រាយធំ នៃការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទ Delta ក្រោយការបិទខ្ទប់ ខេត្តជាប់ព្រំដែនជាមួយថៃ និងខេត្តសៀមរាបត្រូវបញ្ចប់ នៅម៉ោង២៣ និង៥៩នាទីយប់ថ្ងៃទី១២ខែសីហានោះ៕

ប្រផព៖ ក្រសួងព័ត៌មាន