ខ្លាំងមែន! ក្រុមហ៊ុន Toyota នៅតែរក្សាដំណែងជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ក្នុងរយៈពេល ៦ខែនៃដើមឆ្នាំ២០២១
អាជីវកម្ម July 29, 2021 Khmernote

យោងតាមទន្និន័យរបស់ក្រុមហ៊ុនជប៉ុន បានបង្ហាញនៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមហ៊ុន Toyota Motor Corp. នៅតែជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុតរបស់ពិភពលោក ជាមួយនឹងការលក់រថយន្តចំនួន ៥.៤៧លានគ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២១ ដែលខ្ពស់ជាងក្រុមហ៊ុន Volkswagen AG របស់អាល្លឺម៉ង់។

នេះ គឺជាឆ្នាំទី២ ហើយ ដែល Toyota Motor Corp. បានក្លាយជាក្រុមហ៊ុនផលិតរថយន្តឈានមុខគេរបស់ពិភពលោកនៅក្នុងឆមាសទី ១ ដោយបញ្ជាក់ពីការងើបឡើងវិញយ៉ាងខ្លាំងពីការធ្លាក់ចុះដំបូង ដោយសារជំងឺរាតត្បាតកូវីដ-១៩ និងភាពធន់ បើទោះបីជាមានការធ្លាក់ចុះនៃបន្ទះឈីបសកលក៏ដោយ។

គួរបញ្ជាក់ផងដែរថា ពេញមួយឆ្នាំ២០២០ ក្រុមហ៊ុន Toyota Motor Corp. បានដណ្តើមយកតំណែងរបស់ខ្លួនក្នុងនាមជាក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេពីក្រុមហ៊ុន Volkswagen ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ។ ហើយក្នុងរយៈពេលពីខែមករាដល់ខែមិថុនា ឆ្នាំ២០២១ នេះ ក្រុមហ៊ុន បានលក់រថយន្តចំនួន ៥,៤៦៧,២១៨ គ្រឿងនៅទូទាំងពិភពលោកកើនឡើង ៣១.៣% ពីមួយឆ្នាំមុន។ តួលេខនេះរួមបញ្ចូលទាំងការលក់ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតរថយន្តដាយហាតស៊ូម៉ូតូនិងក្រុមហ៊ុនផលិតរថយន្តដឹកទំនិញ Hino Motors Ltd៕

អត្ថបទ៖​ លីនី
ប្រភព៖ kyodonews