ក្រុមហ៊ុនផលិតអាហារឈានមុខគេរបស់វៀតណាម បញ្ឈប់ការផលិត ៣ទៅ ៤សប្ដាហ៍ក្រោយរកឃើញបុគ្គលិកឆ្លងកូវីដ ចំពេលទីក្រុងធំៗកំពុងខ្វះខាតស្បៀងអាហារ
អាជីវកម្ម July 28, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតអាហារឈានមុខគេមួយរបស់វៀតណាមឈ្មោះថា Vissan បានស្នើសុំបញ្ឈប់ការផលិតរយៈពេល ៣ ទៅ ៤សប្ដាហ៍ ក្រោយរកឃើញបុគ្គលិកចំនួន ៤៣នាក់ឆ្លងវីរុសកូវីដ-១៩។ ប្រភពដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុន Vissan បានបញ្ឈប់ជាផ្លូវការនូវការចែកចាយផលិតផលទៅកាន់ផ្សារទំនើប និងហាងលក់រាយនៅថ្ងៃពុធនេះ។

ក្រុមប្រឹក្សាគ្រប់គ្រងក្រុមហ៊ុនបានប្រាប់ VnExpress នៅថ្ងៃពុធនេះថា ក្រុមហ៊ុនកំពុងរង់ចាំការណែនាំពីភ្នាក់ងារពាក់ព័ន្ធ។ មន្ត្រីជាន់ខ្ពស់ក្រុមហ៊ុនបាននិយាយថា «យើងបានរកឃើញបុគ្គលិកផ្នែក F0 ចំនួន ៤៣ នាក់ (ឆ្លងជំងឺ Covid-19),ផ្នែក F1 ចំនួន ៣៥៧ (មានទំនាក់ទំនងជិតស្និទ្ធផ្នែកF0) និងផ្នែក F2 ចំនួន ៣៥១ (មានទំនាក់ទំនងជិតស្និទ្ធនឹងផ្នែក F1) ។

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុន Vissan លក់ផលិតដល់ទៅ ៦០០មុខ នៅទីក្រុងហូជីមិញ ផ្គត់ផ្គង់ផលិតផលទៅផ្សារទំនើប និងផ្សារប្រពៃណីជាច្រើន ហើយមានបុគ្គលិកចំនួន ១,៥០០ នាក់។ កាលពីមុន ទីក្រុងហូជីមិញ ត្រូវការជ្រូកប្រមាណ ១ ម៉ឺនក្បាលក្នុងមួយថ្ងៃដែលក្នុងនោះរាប់ពាន់ក្បាលត្រូវបានស.ម្លាប់នៅរោងចក្រ Vissan។

ទន្ទឹមនឹងនេះនៅពេលរលកទី៤ នៃវីរុសកូវីដ-១៩ បានវាយប្រហារមកលើប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៧ ខែមេសាមក ក្រុមហ៊ុន Vissan បានបង្កើនសមត្ថភាពស.ម្លាប់ជ្រូកប្រចាំថ្ងៃរបស់ខ្លួនដល់ ១,០០០-១,៥០០ក្បាល ស្មើនឹង ២៦.៥៥ -២៨.៦ ភាគរយនៃតំរូវការសាច់ជ្រូកសរុបនៅក្រុងហូជីមិញ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress