យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ដែលកំពុងជួបបញ្ហាធ្ងន់ធ្ងរដោយសារផលប៉ះពាល់ Covid-19 នឹងទទួលបានប្រាក់កម្ចី ៤ទ្រីលានដុង (១៧៣.៩ លានដុល្លារ) ពីធនាគារក្នុងស្រុកចំនួន ៣ ដើម្បីដោះស្រាយ និងបញ្ចៀសការដួលរលំ។
ប្រភពដដែលបានឱ្យដឹងថា ធនាគារក្នុងស្រុកដែលផ្ដល់ប្រាក់កម្ចីមិនគិតការប្រាក់ចំនួន ៣ នោះរួមមាន៖ SeABank, MSB និង SHB ដោយប្រាក់កម្ចីនេះផងដែរមានពីប្រភពប្រតិបត្តិការហិរញ្ញប្បទានរបស់ធនាគារកណ្តាល ដែលនឹងផ្តល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ នៅចុងខែមិថុនា ឬ ដើមខែកក្កដា។
គួរឱ្យដឹងផងដែរថា បំណុលរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាមមួយនេះ បានកើនដល់ ៦.២៤ ទ្រីលានដុង ខណៈនៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២១ នេះ ក្រុមហ៊ុនទំនងជានឹងខាតបង់ចំនួន ១០ ទ្រីលានដុង នេះបើយោងតាមរបាយការណ៍ដែលត្រូវបានព្រាងថ្មីដោយក្រសួងផែនការ និងវិនិយោគ៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


