កសិករចិញ្ចឹមត្រីនៅប្រទេសថៃ​ ទទូចឱ្យរដ្ឋាភិបាលជួយពួកគេ ខណៈត្រីរាប់់រយតោនលក់មិនចេញ
អាជីវកម្ម May 15, 2021 Khmernote

យោងតា​មការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand នៅថ្ងៃសោរិ៍នេះ បានឱ្យដឹងថា កសិករចិញ្ចឹមត្រីនៅខេត្ត Nakhon Ratchasima នៃប្រទេសថៃ កំពុងរងគ្រោះពីការបាត់បង់ប្រាក់ចំណូល ក្នុងពេលប្រទេសមានវិបត្តិ Covid-19 ដោយសារគ្មានអតិថិជនទិញត្រី ដែលពួកគេចិញ្ចឹម។

ប្រភពដដែលបានឱ្យដឹងថា តំណាងអ្នកចិញ្ចឹមត្រីនៅតំបន់ Ban Wang Muang បាននិយាយថា ត្រីជាង ១០០តោន បានគាំងលក់មិនចេញ។ តំណាងរូបនោះក៏បានបន្ថែមថា វីរុស Covid-19 បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កសិករចិញ្ចឹមត្រី ជាក់ស្ដែងកសិករត្រូវការប្រាក់ដើម្បីបន្តអាជីវកម្មរបស់ពួកកគេ ហើយអ្នកខ្លះក៏បានសំរេចចិត្តខ្ចីប្រាក់ពីអ្នកដទៃ។

ជាមួយនឹងការជាប់គាំងត្រី រាប់រយតោន លក់មិនចេញនេះ តំណាងអ្នកចិញ្ចឹមត្រីនៅតំបន់ Ban Wang Muang បានសំណូមពរឱ្យ ទីភ្នាក់ងាររដ្ឋាភិបាល ទិញត្រីរបស់ពួកគេ ដើម្បីជួយកសិករនៅក្នុងវិស័យនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand