ក្ដៅៗ! ផ្សារទំនើប Big C នឹងលេចវត្តមាននៅភ្នំពេញ ហើយអាចនឹងបើកដំណើរការក្នុងពេលខាងមុខនេះ
អាជីវកម្ម March 31, 2021 Khmernote

យោងតាមផេកផ្លូវការរបស់ផ្សារទំនើបប៊ីកស៊ី ( Big C ) ដែលប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារមុននេះបន្តិច បានបង្ហាញតម្រុយថា ផ្សារទំនើបដ៏ល្បីមួយនេះ នឹងមានវត្តមាននៅទីក្រុងភ្នំពេញ ហើយអាចនឹងបើកដំណើរការជាផ្លូវការនៅក្នុងពេលឆាប់ៗ ខាងមុខនេះ បន្ទាប់ពីបើកសាខារបស់ខ្លួនជាលើកដំបូងនៅកម្ពុជា ក្នុងទឹកដីប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅលើហ្វេសប៊ុកផេករបស់ផ្សារទំនើបមួយនេះបានបង្ហាញទៀតថា Big C កំពុងត្រូវការបុគ្គលិកចូលបម្រើការងារនៅក្នុងសាខារបស់ខ្លួននៅទីក្រុងភ្នំពេញ សម្រាប់មុខដំណែងដូចជា អ្នកគ្រប់គ្រង (Store Manager) ជំនួយការអ្នកគ្រប់គ្រង ( Assistant Store Manager) បុគ្គលិកផ្នែកស្តុក (Product Arrangement staff) និង បុគ្គលិកផ្នែកគិតលុយ (Cashier)។

គួររម្លឹកផងដែរថា​ ផ្សារទំនើប Big C ជាផ្សារទំនើបដែលឈានមុខគេមួយនៅក្នុងប្រទេសថៃ ហើយបានឈានចូលទឹកដីកម្ពុជាដោយបានបើកដំណើរការជាផ្លូវការនូវផ្សារទំនើប Big C ក្នុងក្រុងប៉ោយប៉ែត ក្រោមទុនប្រមាណ ៣០០លានបាត បានយ៉ាងជោគជ័យ ដោយមានការគាំទ្រយ៉ាងច្រើនពីសំណាក់ប្រជាពលរដ្ឋ ព្រមទាំងភ្ញៀវទេសចរ៕

អត្ថបទ៖ លីនី