យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation thailand បានឲ្យដឹងថា អាជ្ញាធរឈៀងម៉ៃកំពុងទិញស្លឹកងាប់ៗពីអ្នកភូមិ ក្នុងវិធានការណ៍ដើម្បីដោះស្រាយបញ្ហាភ្លើងឆេះ និងការបំពុលបរិស្ថានដែលបណ្តាលមកពីអ្នកស្រុកដុតបន្លែ និងស្លឹកឈឺដែលងាប់នៅក្នុងខេត្តនេះ។ ប្រភពដដែលបានបន្តឲ្យដឹថា ការិយាល័យធនធានធម្មជាតិនិងបរិស្ថានក្នុងតំបន់ បានដាក់ចេញនូវគម្រោងមួយនៅក្នុងភូមិចំនួន ៣៤ ដែលអនុញ្ញាតឱ្យប្រជាជនលក់ស្លឹក និងកាកសំណល់កសិកម្មពីព្រៃឈើ និងកសិដ្ឋានរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហាដែលខាងលើ។
ហើយជាក់ស្ដែង គ្រោងការណ៍នេះ បានចាប់ផ្តើមរួចហើយ គឺចាប់តាំងពីថ្ងៃទី ១៥ ខែមីនា ដោយបានប្រមូលស្លឹកឈើងាប់ៗចំនួន ១៦.៦៩ តោនគិតត្រឹមថ្ងៃពុធ និងកំពុងកំណត់គោលដៅសរុបប្រមាណ ៥០ លានតោន។

គួរបញ្ជាក់ផងដែរថា ទីក្រុងឈៀងម៉ៃបានជាប់ចំណាត់ថ្នាក់កំពូលនៃការបំពុលបរិយាកាសពិភពលោកក្នុងខែនេះ ដោយសារការដុតវាលស្មៅនិងព្រៃបានហ៊ុំព័ទ្ធខេត្ត បង្កឲ្យមានអ័ព្ទពុល។ ជាមួយគ្នានេះដែរ រដូវរំហើយប្រចាំឆ្នាំបានធ្វើឱ្យមានអ័ព្ទពុល PM2.5 នៅទូទាំងខេត្តភាគខាងជើងជារៀងរាល់ឆ្នាំ ដែលនាំមកនូវបញ្ហាផ្លូវដង្ហើមដល់អ្នកស្រុក៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


